ព័ត៌មានជាតិ
អតីតកូនសិស្សអ្នកនិពន្ធខ្មែរ ទទួលជោគជ័យលើអាជីពបានពីការតស៊ូរាប់ឆ្នាំ
ដោយសារភាពតស៊ូអំណត់ក្នុងវិស័យតែងនិពន្ធ ពេលនេះក្ដីស្រមៃរបស់លោក ទី ធាវី ក្លាយជាការពិត និងទទួលជោគជ័យគួរកោតសរសើរ ព្រោះតែការប្រឹងប្រែងតស៊ូអស់រយៈកាលកន្លងមក។

លោក ទី ធាវី កំពុងធ្វើឲ្យសុបិនរបស់ខ្លួនពីមុនមកជាការពិត ដោសារការប្រឹងប្រែងលើការតែងនិពន្ធដែលធ្លាប់ឆ្លងកាត់សិក្សានៅសមាគមអ្នកនិពន្ធខ្មែរនៅអាគារ អ្នកនិពន្ធហ៊ុនសែន ក្នុងវត្តបទុមវតី ជំនាន់ទី ២៣ ហើយពេលនេះលោកក៏ជាចាងហ្វាងស្ទូឌីយោ (icene)ផងដែរ។
លោកបានឲ្យដឹងថា ចំពោះភាពជោគជ័យលើអាជីពជាប្រធានផលិតកម្ម(icene)សុទ្ធសឹងតែបានមកពីការតស៊ូ តាំងពីបាតដៃទទេ ដោយសារលោកធ្លាប់ឆ្លងកាត់ការធ្វើការឲ្យទស្សនាវដ្តី និងផលិតកម្មមួយចំនួន។ ទាំងនេះជាបទពិសោធន៍មួយបង្រៀនលោកឲ្យចេះដឹងផ្នែកនិពន្ធ ធ្វើបទភ្លេង និងសរសេរបទចម្រៀង។ លោកថា ទម្រាំបានលុយមួយចំនួនយកមកបើកផលិតកម្ម(icene)ដោយខ្លួនឯង វាជាការប្រឹងប្រែងដែលបានមកពីការសន្សំតក់ៗពេញបំពង់អស់ពេលជាយូរ។

ចាងហ្វាងថ្មីរូបនេះ រៀបរាប់ទៀតថា ពេលនេះលោកកំពុងធ្វើការឲ្យក្រុមហ៊ុនមួយដោយបានប្រាក់កម្រៃមួយចំនួនដើម្បីយកមកជួយផលិតកម្ម(icene) ព្រោះវាជាការស្រឡាញ់និងចូលចិត្តនូវវប្បធម៌ប្រពៃណីរបស់ជាតិយើង ។ ទោះជាមានផលិតកម្មខ្លះ កំពុងដួលទៅហើយក្តី តែសម្រាប់លោកនៅតែតស៊ូ ក្រាញ ននាលធ្វើវាដើម្បីបញ្ជាក់ថា នេះជាការស្រឡាញ់ពិតចេញពីបេះដូងអ្នកនិពន្ធ ។ លោកបន្តថា “ខ្ញុំខំរិះរក ច្នៃប្រតិដ្ឋ លើផ្នែកនិពន្ធ ទំនុកភ្លេង និងតែងបទចម្រៀងថ្មីៗដែលជារបស់ខ្មែរពិតៗដោយមិនធ្វើចម្រៀងដែលលួចចម្លងពីគេនោះទេ ហើយខ្ញុំក៏មានក្រុមអ្នកតារាចម្រៀងប្រុសស្រីដែលជាពន្លកថ្មីសម្រាប់ច្រៀងអប់រំដល់សង្គមជាតិនិងយុវវ័យក្នុងទិសដៅអប់រំដល់សង្គមទៀតផង”។
នាពេលកន្លងមក លោក ទី ធាវី ធ្លាប់ទទួលជយលាភីជាច្រើនក្នុងចំណោមមនុស្សរាប់រយនាក់នៅប៉ុស្តិ៍អាស៊ីលើផ្នែកនិពន្ធបទភ្លេង និងចម្រៀង ព្រមទាំងទទួលជយលាភីអក្សរសិល្ប៍មួយចំនួនទៀត។ ចំណុចដែលសំខាន់របស់អ្នកនិពន្ធរូបនេះគឺ កំឡុងឆ្នាំ ២០១៨ លោកធ្លាប់ទទួលជយលាភីពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុង “ទិវាវប្បធម៌ថ្នាក់ជាតិ” ផងដែរ។

ក្នុងនាមជាអ្នកនិពន្ធលោកថា “យើងត្រូវតែមានគំនិតតែងនិពន្ធ និងធ្វើបទចម្រៀងថ្មីៗដែលជាស្នាដៃរបស់កូនខ្មែរពិតៗ មិនចម្លងពីគេសម្រាប់យើងទាំងអស់គ្នា សម្រាប់សង្គមជាតិ និងអប់រំដល់យុវវ័យជំនាន់ក្រោយផងដែរ”៕
អត្ថបទ៖ រុងរឿង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


