"​ភូមិ​ខ្ញុំ update" តន់ ចាន់​សី​ម៉ា និពន្ធឲ្យ ព្រាប សុវត្ថិ ច្រៀងពីមុន​រង​ការរិះគន់ថា មិនគួរឲ្យក្មេង និពន្ធនោះឥឡូវកំពុងផ្ទុះខ្លាំង ......
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

“​ភូមិ​ខ្ញុំ update” តន់ ចាន់​សី​ម៉ា និពន្ធឲ្យ ព្រាប សុវត្ថិ ច្រៀងពីមុន​រង​ការរិះគន់ថា មិនគួរឲ្យក្មេង និពន្ធនោះឥឡូវកំពុងផ្ទុះខ្លាំង ……

Published

on

​បទចម្រៀង​”​ភូមិ​ខ្ញុំ update” បទចម្រៀងមួយរបស់ផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាព ពិតនៃការរស់នៅរបស់ប្រជាជនខ្មែរ ពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយ កញ្ញា តន់ ចន្ទ​សី​ម៉ា និពន្ធជូនកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះ កំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត​៨​លាន​ដង ក្នុងរយៈពេលតែ១​ខែ នៅ ក្នុងបណ្ដាញសង្គម​យូធូប​។​

​បទចម្រៀងខាងលើនេះ កាលចេញភ្លាមៗមានមហាជនមួយចំនួនមិនពេញចិត្ត នឹងការផ្ដល់ឲ្យ អ្នកនិពន្ធវ័យក្មេង តន់ ចន្ទ​សី​ម៉ា និពន្ធជូនរៀមច្បង លោក ព្រាប សុវត្ថិ ត្បិត​អី​សី​ម៉ា នាងនៅ ក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែផ្ទុះខ្លាំង ដោយមិននឹក​ស្មានដល់ ព្រោះ មានអ្នកចូលទស្សនាជិត​៨លានដង ក្នុងរយៈពេលតែ១​ខែប៉ុណ្ណោះ​។

​ជុំវិញភាពជោគជ័យនេះ តន់ ចន្ទ​សី​ម៉ា ក៏បានបង្ហាញលើផេ​កផ្លូវការរបស់នាងផងដែរ ថា​”​ភូមិ​ខ្ញុំ update” ជា​ការ​និពន្ធ​របស់​នាង​ខ្ញុំ​ ហើយ​កំពុងតែ​ផ្ទុះ​ខ្លាំង ​នឹង​នាំមុខ​គេ​នៅ​ក្នុង​ខែ​នេះ មានអ្នក ទស្សនា​ជិត​៨​លាន​ដង នៅក្នុងបណ្ដាញយូ​ធូប​”​។​

​សូមបញ្ជាក់ផងដែរថា បទ “​ភូមិ​ខ្ញុំ update” ដឹកនាំសម្ដែងដោយ ៖ Jonathan និពន្ធ Melody និង ទំនុកច្រៀងដោយ តន់ ចន្ទ​សី​ម៉ា និពន្ធបទ​ភ្លេង​៖ Numen ថតដោយ ភួង សុភា​រិ​ន កែពណ៌ ដោយ Tim Pek​។ ផ្អែកតាមរបាយការណ៍ ពីផលិតកម្ម Galaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូល តារាចម្រៀង លោក ព្រាប សុវត្ថិ ១​បទនេះ បានក្លាយជាបទចម្រៀង ដែលមានអ្នកចូលទស្សនា ច្រើនជាងគេ ក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra៕

សូមទស្សនាវីដេអូ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ11 mins ago

ដឹង​ច្បាស់​ហើយ​! ​ស្ត្រី​ឆ្លង​កូ​វីដ​១៩​នៅ​រោងចក្រ​«YW»​ឆ្លង​ពី​កូនប្រុស​ដែល​ជា​អ្នក​បើក​ឡាន​ឲ្យ​ជនជាតិចិន

ព័ត៌មានជាតិ55 mins ago

ក្រសួង​សង្គមកិច្ច​គាំទ្រ​សកម្មភាព​របស់​UNICEF​ បាន​ចូលរួម​ផ្តល់ជំនួយ​ដល់​កុមារ​និង​មនុស្ស​ចាស់​

សេចក្ដីជូនដំណឹង58 mins ago

មូលហេតុការស្លាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ

ព័ត៌មានជាតិ1 hour ago

ជនជាតិចិន៨នាក់ និងអ្នករត់តាក់ស៊ី២នាក់ រត់ទៅខេត្តកោះកុង តេស្ត​អវិជ្ជ​មាន​កូវីដ១៩​ទាំងអស់

ព័ត៌មានជាតិ1 hour ago

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services