Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

បានផុស

នៅ

លោកបណ្ឌិត ជ័យ​ ចាប​ សាស្ត្រាចារ្យបង្រៀនកំណាព្យ និងអក្សរសាស្ត្រខ្មែរ ដែលគាត់ស្គាល់ថា ស្តេចកំណាព្យ​ រហ័សនាម ចាបពូក​ ឈឺធ្ងន់​ ត្រូវសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ នេះបើតាមការជូនដំណឹងរបស់លោក ឡេង​ ចាន់វីរ:​ ដោយយោងតាមព័ត៌មានពីអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ក៏ដូចជាសមាជិកសមាគមអ្នកនិពន្ធ​ខ្មែរ​។

បើតាមលោក ឡេង​ ចាន់វីរ:​ បច្ចុប្បន្នលោកបណ្ឌិត ជ័យ​ ចាប​ កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម។ ឯចំពោះស្ថានភាពជំងឺរបស់លោកយ៉ាងណានោះ គឺពុំទាន់មានការបញ្ជាក់នៅឡើយទេ។ យ៉ាងណា ដេីម្បីរួមចំណែកចែករំលែកទទួលបន្ទុកជាមួយគ្រួសារកវីនិពន្ធល្បីឈ្មោះរូបនេះ លើថ្លៃព្យាបាល សមាជិកសមាគមអ្នកនិពន្ធ​ខ្មែរ​ ក៏ដូចជាសប្បុរស ក៏បានរួមចំណែកជាថវិកាទៅតាមលទ្ធភាពដល់គ្រួសារលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត ជ័យ ចាប ជាសាស្រ្តាចារ្យផ្នែករចនាបទវិទ្យា និងជា​គ្រូបង្រៀន​ផ្នែក​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ​ ដែលមានបទពិសោធប្រមាណជា ៣០ឆ្នាំមកហើយ ក្នុងការបង្រៀននិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចការបង្រៀនជាច្រើនឆ្នាំ បណ្ឌិតខាង​និពន្ធ​កំណាព្យរូបនេះ បានបណ្តុះបញ្ញវ័ន្តខ្មែរជាច្រើន និងត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈកិតិ្តនាមដ៏ល្បីនៃស្តេចកំណាព្យ ចាប​ ពូក ។ ក្រៅពីអាជីពបង្រៀន លោកក៏មានតួនាទីមួយក្នុងកិច្ចការផងដែរ គឺជាទីប្រឹក្សាក្រសួង មានងារជាឯកឧត្តមបណ្ឌិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម