សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះនៅខេត្តព្រះសីហនុខូចខាតផ្ទះមួយខ្នង និងប្រាក់សរុប៨ពាន់ដុល្លាររួមទាំងសម្ភារៈមួយចំនួន
ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ដូរនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យខូចខាតផ្ទះមួយខ្នងទាំងស្រុង និងប្រាក់សរុប៨ពាន់ដូល្លារ រួមទាំងសម្ភារៈមួយចំនួន និងរបួសមនុស្សម្នាក់។ តាមរបាយការណ៍របស់សមត្ថកិច្ច ករណីនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនីក្បែរកន្លែងចាក់សាំង។

យោងតាមរបាយការណ៍ ករណីនេះបានឆេះផ្ទះលក់គ្រឿងកំប៉ុង និងប្រេងសាំង ស្ថិតនៅចំណុច ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ១៣ម៉ែត្រ គុណ ៣២ម៉ែត្រ ធ្វើអំពីថ្ម ប្រកស័ង្កសី ជារបស់ឈ្មោះ យាន ហ៊ួរ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ (ប្ដី រងរបួសស្រាល) និងឈ្មោះ លាន ធូ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធ) ស្នាក់នៅកន្លែងកើតហេតុ។

ក្នុងករណីអគ្គិភ័យនេះ បណ្ដាលឲ្យឆេះខូចខាតបាត់បង់ប្រាក់រៀលចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល) ប្រាក់ដុល្លារចំនួន ៣០០០ដុល្លា(បីពាន់ដុល្លារ) និងសម្ភារៈមួយចំនួនទៀត។ តាមរបាយការណ៍ ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន១០ឡាន៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


