ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិកប្រាប់អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែវិញ
ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កំពុងទាស់សម្តីគ្នា មន្ត្រីជាន់ខ្ពស់នៃរដ្ឋការរបស់លោក ត្រាំ បានក្រើនរំឭកដល់លោកហ្សេលេនស្គីឲ្យឈប់ឈ្លោះជាមួយលោកត្រាំ ហើយងាកមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែឲ្យទីក្រុងវ៉ាស៊ីនតោនវិញ។

សម្តីនេះគឺចេញពីមាត់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Mike Waltz នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន ខកចិត្តបំផុតចំពោះលោក ហ្សេលេនស្គី ដែលហ៊ានរិះគន់លោកប្រធានាធិបតី ត្រាំ ខ្លាំងមិនអាចទទួលយកបាន។
លោក Waltz និយាយថា លោកបានផ្តល់ឱកាសមាសដល់អ៊ុយក្រែន ដើម្បីដោះដូរជាមួយការធានាសន្តិសុខ ដែលពួកគេអាចសង្ឃឹមបាន។ ធនធានរ៉ែកម្រទាំងនោះ ទីក្រុងកៀវអាចដោះដូរជាមួយជំនួយយោធាអាមេរិក ឬអាចទូទាត់ជាសំណាង សម្រាប់ជំនួយដែលទីក្រុងវ៉ាស៊ីនតោន ជួយនាពេលកន្លងមក។

រឿងនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក ហ្សេលេនស្គី រារាំងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់ មិនឲ្យស៊ីញ៉េលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែណាមួយឡើយ។
កាលពីដើមខែកុម្ភៈ លោក ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យអាមេរិកបន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ ហើយប្រទេសទាំងពីរត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ដើម្បីកុំឲ្យទីក្រុងវ៉ាស៊ីនខ្វល់ខ្វាយ។

សូមបញ្ជាក់ជាថ្មី យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។
ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន វាយបកទៅ ត្រាំ វិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា