ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីពិន័យ Telegram ជុំវិញការឆ្លើយតបទៅនឹងអំពើភេរវកម្ម និងខ្លឹមសារបំពាន
អង្គភាពឃ្លាំមើលអនឡាញរបស់ប្រទេសអូស្ត្រាលីបានបានពិន័យ Telegram ជាង៦០ម៉ឺនដុល្លារអាមេរិក សម្រាប់ការខកខានផុតកំណត់ដើម្បីបង្ហាញពីរបៀបដែលវាត្រូវដោះស្រាយបញ្ហាអំពើភេរវកម្ម និងការរំលោភបំពានផ្លូវភេទកុមារលើមាតិការបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ខែកុម្ភៈនេះ។

បើតាមស្នងការ eSafety ដែលអង្គការឃ្លាំមើលអនឡាញរបស់ប្រទេសអូស្ត្រាលី លោកស្រី Julie Inman Grant បាននិយាយថា អង្គការនេះបានរកឃើញថា លើ Telegram មានជាប់ពាក់ព័ន្ធទៅនឹងភេរវករជ្រុលនិយម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងបានជូនដំណឹងទៅក្រុមហ៊ុននេះកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការបង្ហាញពីការអនុលោមតាមសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ខ្លួន។
ប៉ុន្តែ Telegram មិនឆ្លើយតបរហូតដល់ថ្ងៃទី១៣ខែតុលា ដោយរារាំងការងាររបស់អង្គការនេះ អស់រយៈពេលជិតកន្លះឆ្នាំក្នុងការការពារសហគមន៍ និងបង្កើនស្តង់ដារសុវត្ថិភាពនៅលើអ៊ីនធឺណិត ជាពិសេសលើការងារស្វែងរកកន្លែងដែលមានមាតិកាមិនសមរម្យនិងបង្កការព្រួយបារម្ភ។
Telegram ត្រូវបានផាកពិន័យ ៩៥៨០០០ ដុល្លារអូស្ត្រាលី ស្មើនឹង៦១៣០០០ ដុល្លារអាមេរិក នឹងមានពេល ២៨ ថ្ងៃដើម្បីបង់ពិន័យ និងស្វែងរកពេលវេលាបន្ថែមដើម្បីទូទាត់ ឬព្យាយាមដកវាចេញ។ ប្រសិនបើ Telegram សម្រេចចិត្តមិនបង់ប្រាក់ អង្គកាអាចស្វែងរកការពិន័យនៅក្នុងតុលាការសហព័ន្ធ។
គួររម្លឹកថា ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន នៅអាកាសយានដ្ឋានទីក្រុងប៉ារីស ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទខកខានមិនបានទប់ស្កាត់ខ្លឹមសារជ្រុលនិយម និងភេរវករនៅលើកម្មវិធីរបស់ខ្លួន។
រដ្ឋអាជ្ញាបារាំង ក៏បានអះអាងដែរថា វេទិកាដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ បានបរាជ័យក្នុងការចាត់វិធានការប្រឆាំងនឹងរូបភាពការរំលោភបំពានផ្លូវភេទលើកុមារ។ ទោះយ៉ាងណាក្រោយមក លោក Durov ត្រូវបានដោះលែងដោយការបង់ប្រាក់ធានាចំនួន៥លានអឺរ៉ូ (៥.៣ លានដុល្លារអាមេរិក) និងបានប្រកាសពីការបង្ក្រាបលើខ្លឹមសារខុសច្បាប់លើកម្មវិធីរបស់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


