ព័ត៌មានជាតិ
អ្នកនាំពាក្យប៉ូលិសថា មិនទាន់ទទួលបានព័ត៌មានផ្លូវការ ពីករណីសាច់ញាតិរបស់យុវជនថៃ វ៉ាន់ ឆាឡឺម មកកាន់កម្ពុជានោះទេ
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកានេះថា លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការ អំពីដំណើរមកកម្ពុជារបស់សាច់ញាតិ យុវជនថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នោះទេ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់យ៉ាងនេះថា “ខ្ញុំឮតែព័ត៌មានគេសួរបែបនេះដែរ តែខ្ញុំមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយនោះទេ តែការមកនោះ គឺដើម្បីបង្ហាញភស្តុតាងតុលាការ តែសម្រាប់ខាងខ្ញុំ មិនទាន់ទទួលព័ត៌មានច្បាស់ការណ៍ ឬជាឯកសារអ្វីថាគាត់មកច្បាស់លាស់នោះទេ”។

ការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា បងស្រីបង្កើតរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីថាណាន សាតស័ក្តិសិទ្ធិ (Sitanan Satsaksit) និងមេធាវីជនជាតិថៃចំនួន៣នាក់ នឹងធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការចូលឆ្លើយបំភ្លឺនៅតុលាការកម្ពុជា នាថ្ងៃទី១០ ខែធ្នូខាងមុខ ទាក់ទងទៅនឹងសំណុំរឿងបាត់ខ្លួនយុវជន Wanchalerm Satsaksit ។

សូមបញ្ជាក់ថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) ជាយុវជនថៃ មានអាយុ៣៧ឆ្នាំ ត្រូវបានគេអះអាងថា បានភៀសខ្លួនមកកម្ពុជា នៅក្រោយរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៤ ប៉ុន្តែក្រោយមកត្រូវបានគេអះអាងថា បានបាត់ខ្លួនដោយមិនដឹងពីមូលហេតុ។

កន្លងមក ដោយសាតតែការបាត់ខ្លួននេះ នៅក្នុងប្រទេសថៃ មានការតវ៉ាមួយ នៅខាងក្រៅស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការស៊ើបអង្កេតលើករណីនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង


