ព័ត៌មានអន្ដរជាតិ
ហ្ស៊កដានី ជម្លៀសកុមារ ២៩នាក់ ចេញពីហ្គាហ្សា ដើម្បីព្យាបាល
កុមារនៅហ្គាហ្សាចំនួន ២៩នាក់ រួមជាមួយក្រុមគ្រួសាររបស់ពួកគេត្រូវបានជម្លៀសទៅកាន់ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារទី៤ខែមីនា ដើម្បីទទួលបានការព្យាបាលបន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមរយៈពេល១៥ខែ។

បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua ការបញ្ជូននេះគឺជាក្រុមដំបូងនៃកុមារចំនួន ២ ០០០ នាក់ដែលនឹងទទួលការព្យាបាលនៅប្រទេសហ្ស៊កដានី។ កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបាននិយាយថា ការជម្លៀសត្រូវបានសម្របសម្រួលដោយកងទ័ព អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្រ្ដហ្ស៊កដានី។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Mustafa Al-Hiyari នាយកប្រព័ន្ធផ្សព្វផ្សាយយោធា បាននិយាយថា កុមារ ៤នាក់ ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រពីកងទ័ពអាកាសហ្ស៊កដានី តាមរយៈអាកាសយានដ្ឋានយោធា Marka ហើយកុមារ ២៥នាក់ ត្រូវបានជម្លៀសតាមផ្លូវគោកតាមរថយន្តសង្គ្រោះឆ្លងកាត់ស្ពាន King Hussein។
ការបញ្ជូននេះគឺដោយសារតែជម្ងឺខ្លះត្រូវការវះកាត់ដែលមិនអាចធ្វើបាននៅហ្គាហ្សា ខណៈប្រហែល ៨០% នៃមន្ទីរពេទ្យ និងគ្លីនិកត្រូវបានបំផ្លាញ ហើយគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ១០០០ នាក់ផ្សេងទៀតត្រូវបានសម្លាប់។
យោងតាមលោក Al-Hiyari ចំនួនអ្នកជំងឺសរុបដែលត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យដែលគាំទ្រដោយប្រទេសហ្ស៊កដានីនៅហ្គាហ្សានិងតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលមានលើសពីកន្លះលាននាក់៕



អត្ថបទ៖
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


