សេដ្ឋកិច្ច
ទូតអាល្លឺម៉ង់ស្ញប់ស្ញែង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងស្រូបទាញទេសចរ
លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈទំនើប និងថ្មី ខណៈអាគាររបស់ព្រលានមានភាពអស្ចារ្យ។
លោក Stefan Messerer បានលើកឡើងក្នុងពេលធ្វើទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។

លោក Stefan Messerer ថ្លែងថា៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលវាគឺជាចំណុចដ៏ល្អមួយ។ បើយើងមើលពីទំហំនៃអាកាសយានដ្ឋាននេះយើងអាចមើលឃើញបានថានេះគឺជាការវិនិយោគសម្រាប់ពេលអនាគត។ វាគឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ»។
លោក Stefan Messerer បានឱ្យដឹងថា កម្ពុជាមានសក្ដានុពលច្រើន ហើយធុរកិច្ចអាល្លឺម៉ង នឹងមកសិក្សាពីវិស័យណាខ្លះដែលយើងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

លោក Stefan Messerer បានមានប្រសាសន៍បន្តទៀតថា៖«ពីព្រោះពួកយើងមិនអាចបញ្ជាក្រុមហ៊ុនអាកាសចរណ៍ជើងហោះហើរមកកម្ពុជាបានទេ។ ការសម្រេចចិត្តនោះគឺជាការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ដែលពួកគាត់តែងតែសម្រេចចិត្តទៅតាមការវាយតម្លៃហិរញ្ញវត្ថុ។ តែពិតណាស់ខ្ញុំមើលឃើញថាឱកាសតែងតែមានសម្រាប់ពេលអនាគត»។
លោក Stefan Messerer សង្ឃឹមថា ជើងហោះហើរកម្ពុជា-អាល្លឺម៉ងនឹងតភ្ជាប់ឆាប់ៗ ប៉ុន្តែអាចធ្វើឡើងតាមរដូវកាលអាស្រ័យលើតម្រូវការជាក់ស្ដែង។
លោក Stefan Messerer បន្ថែមថា៖«ដូចនេះការសម្រេចចិត្តទាំងឡាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ដូចជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអាល្លឺម៉ង់ អាស្រ័យទៅលើផលចំណេញផ្នែកហិរញ្ញវត្ថុ ស្របតាមតម្រូវការជាក់ស្តែង»។

អាល្លឺម៉ង់សិក្សាគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ ដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


