ជីវិតកម្សាន្ដ
ក្រុមសម្តែង នាយ តឿ ចេញមុខសុំទោស និងសន្យាបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា
បន្ទាប់ពីមានការចែករំលែកនិងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្រោយបានឃើញវីដេអូក្រុម នាយ តឿ សម្តែងដោយយកស្បង់ចីវរព្រះសង្ឃ មកគ្រងលើខ្លួន ដោយប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យនោះ ទីបំផុតលោក យ៉ាណូ និងក្រុមសម្តែងមួយនេះ បានចេញមុខសុំទោសជាសាធារណ: ដែលធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា។

យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមសម្តែងខាងលើនេះ បានចេញលិខិតសុំទោសដោយបានរៀបរាប់ថា ក្រុមខ្ញុំបាទម្ចាស់ផេក Facebook Yano យ៉ាណូស្រុកខ្មែរបានបង្ហោះសាច់រឿងអប់រំខ្លីមួយរឿង ដែលមានចំណងជើងថា (សង្ឃតឿក្លែងក្លាយ) កាលពីដើមឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាជាខ្លាំង។
ដោយបានដឹងពីកំហុសខុសឆ្គងដោយអចេតនា និងខ្វះការយល់ដឹងពីព្រះពុទ្ធសាសនា ក្រុមនេះ បានសម្រេចលុបវីដេអូសាច់រឿង (សង្ឃតឿក្លែងក្លាយ) ចេញពីផេករបស់ខ្លួនហើយ។ តែទោះជាបែបនេះ ក៏នៅមានបណ្តាផេកមួយចំនួនបានយកមកបង្ហោះសារឡើងវិញផងដែរ។
ប្រភពដដែលបន្តថា ក្រុមខ្លួនម្ចាស់ផេក Yano យ៉ាណូស្រុកខ្មែរ ពិតជាសូមធ្វើការសុំទោសដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងពលរដ្ឋខ្មែរទាំងអស់ ទទួលយកនូវការសុំអភ័យទោសពីក្រុមរបស់ខ្លួនផង។ ក្រុមខ្ញុំបាទសូមសន្យាថាមិនផលិតសាច់រឿងដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាទៀតឡើយ។

ទោះបីជាមានការចេញមុខសុំទោសខាងលើនេះ ក៏នៅមានមហាជនមិនគិតថានេះពុំមែនជាការសម្តែងអប់រំអ្វីនោះទេផ្ទុយទៅវិញជាការធ្វើឲ្យប៉ះពាល់តម្លៃរបស់ព្រះពុទ្ធសាសនាខណ:មានខ្លះទៀតក៏បានស្នើ សុំការយោគយល់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


