ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីមានជំនឿលើអនាគតនៃការនាំចេញផលិតផលកម្ពុជា
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីមោទនភាពដែលបានឃើញក្រុមហ៊ុនកម្ពុជាមាននៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដែលសម្ដេចបានបង្ហាញនូវជំនឿថា នាពេលអនាគតក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជានឹងអាចផ្គត់ផ្គង់ផលិតផលខ្មែរទៅកាន់ពិភពលោកបាន។

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង ដោយជំរុញដល់ក្រុមហ៊ុនក្នុងស្រុកពង្រឹងផលិតភាពផ្គត់ផ្គង់នៅក្នុងស្រុក ហើយមើលទៅអនាគតជាអ្នកចែកចាយមួយទៅក្នុងតំបន់ និងពិភពលោក។
សម្ដេចថា៖ «នេះគឺដើម្បីជួយលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់កម្ពុជាយើង»។

សម្ដេចបានលើកឡើងដោយបានប្រៀបធៀបទៅទស្សវត្សឆ្នាំ៩០ ដែលកម្ពុជាត្រូវពឹងលើការនាំចូលទាំងស្រុងសូម្បីតែភេសជ្ជៈ ខោអាវ ជាដើម តែពេលនេះកម្ពុជាបានផលិតរបស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ សម្ដេចបន្ថែមថា នេះជាការខិតខំដើម្បីម្ចាស់ការឯករាជ្យខ្លួនឯងរបស់កម្ពុជា និងជារឿងដែលសម្តេចមានមោទនភាពចំពោះវិស័យឯកជនរបស់កម្ពុជា។
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


