ព័ត៌មានជាតិ
ក្រោយភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ សមត្ថកិច្ចចេញប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ
សៀមរាប ៖ កម្លាំងសមត្ថកិច្ចនៃខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បាន ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងមូលដ្ឋានក្រុងស្រុក ចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន, ស្រុកប្រាសាទបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរជុំ។

សមត្ថកិច្ចបានឱ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីរសៀលល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ, ដួលរលំបាក់ដើមឈើ ចំនួន ៧១ដើម បានបណ្តាលឱ្យមានមនុស្សរងរបួស៧នាក់ (ស្រី៣នាក់) និងមានអ្នកស្លាប់ម្នាក់ដោយសាររន្ទះបាញ់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលំអផ្លូវ រលំបាក់មែកឈើលើដងផ្លូវផងដែរ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានគ្រោះធម្មជាតិនេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ជាពិសេសការកាត់ដើមឈើដែលដួលរលំមកលើផ្លូវ ដើម្បីយកចេញឱ្យបានលឿន ដើម្បីអាចឱ្យបងប្អូនធ្វើចរាចរណ៍បានធម្មតាវិញ និងជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៧ ខែមីនានេះ។

សូមជម្រាបថា ករណីបាតុភូតធម្មជាតិកាលពីម្សិលមិញនេះ គឺគេសង្កេតឃើញថា ពេលពលរដ្ឋមានទុក្ខលំបាក អាជ្ញាធរមូលដ្ឋាននិងកម្លាំងសមត្ថកិច្ចនៃខេត្តសៀមរាប បានចុះទៅដល់គោលដៅភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


