ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ទៅ ៤០១ករណី និងមានអ្នកស្លាប់ម្នាក់ទៀត
នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីរហូតដល់ទៅ៤០១ករណីឯណោះ ខណៈមានអ្នកស្លាប់ម្នាក់ទៀត។

ក្នុងចំណោមករណីទាំងអស់ មាន៤៦ករណីជាការឆ្លងក្នុងសហគមន៍, ៣៣៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្មនិង ១៨ករណីជាការនាំចូល។
អ្នកស្លាប់ទី៩២របស់ប្រទេសថៃ គឺជាអ្នកក្រុងបាងកកអាយុ៧៥ឆ្នាំ ដែលមានជំងឺបេះដូង លើសឈាមនិងជំងឺភ្លេចភ្លាំង។ គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១៤ខែមីនា។

ចំពោះករណីនាំចូលទាំង១៨ករណី គឺមានជនជាតិថៃចំនួន១១នាក់និងជនបរទេស៧នាក់។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន១០៣នាក់បានជាសះស្បើយ។

សេចក្តីប្រកាសអំពីករណីថ្មីនេះបានកើតឡើង បន្ទាប់ពី CCSA កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ពលករចំណាកស្រុកបរទេសជិត៣០០នាក់ នៅឯមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍ក្នុងសង្កាត់ Suan Phlu និង Bang Khen បានឆ្លងជំងឺកូវីដ១៩។
អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ជនចំណាកស្រុកបរទេសចំនួន៩៨នាក់ក្នុងចំណោម១,៨៨៨នាក់ នៅឯមណ្ឌលឃុំឃាំង ត្រូវបានធ្វើតេស្តវិជ្ជមានចាប់ពីថ្ងៃទី១១ខែមីនាដល់ថ្ងៃសៅរ៍សប្តាហ៍មុន។ នៅថ្ងៃសៅរ៍ មានករណីដែលត្រូវបានបញ្ជាក់ចំនួន២៩៧ ករណីបន្ថែមទៀត ដែលភាគច្រើនបានចូលក្នុងប្រទេសដោយខុសច្បាប់។

លោកស្រីនិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺ។
គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,២៧៧ករណី។ មនុស្សចំនួន ២៦,៧៦៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


