Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង ចាន់រិទ្ធ មេធានី ប្រាប់មូលហេតុបាត់ពីមុខសិល្ប:ដោយសារមានជំងឺប្រចាំកាយ ២ប្រភេទនេះ

បានផុស

នៅ

តារាម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី គិតមកដល់ពេលនេះ លោកបានឃ្លាតឆ្ងាយពីអាជីពសិល្ប: មានរយ:ពេលយូរឆ្នាំមកហើយ ខណ:កន្លងមកធ្លាប់មានដំណឹងថាតារាជើងចាស់រូបនេះ កំពុងមានជំងឺប្រចាំកាយទើបធ្វើឱ្យអាជីពសម្តែងត្រូវបានស្ងប់ស្ងាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀត ក៏មានប្រភពពីអ្នកសិល្ប:ជិតដិតធ្លាប់បង្ហើបថា ក្រោយអាជីពសិល្ប: ត្រូវបាត់បង់ទាំងស្រុងសព្វថ្ងៃលោក ចាន់រិទ្ធ មេធានី បានប្រករបរចិញ្ចឹមជីវិតដោយការរត់កង់បី (Pass App) ។ ម្យ៉ាងទៀត លោកត្រូវចំណាយផងដែរ លើការទិញថ្នាំដើម្បីព្យាបាលជំងឺប្រចាំកាយ។

តាមរយ:កិច្ចសម្ភាសន៍កាលពីថ្មីៗនេះ តារាសម្តែងជើងចាស់លោក ចាន់ រិទ្ធមេធានី បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នលោកមានជំងឺប្រចាំកាស ២ប្រភេទ គឺជំងឺលើសឈាមនិងទឹកនោមផ្អែម ដែលត្រូវតាមដានហើយលេបថ្នាំជាប្រចាំ។ លោកថាកន្លងមកលោកធ្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ជំងឺខាងលើធ្វើទុកខ្លាំង។

លោក ចាន់ រិទ្ធមេធានី និយាយទៀតថា ពេលជំងឺធ្វើទុកខ្លាំងឡើងជាតិស្កដល់ ៦០០ រហូតប្រកាច់ធ្លាក់ពីលើគ្រែនិងត្រូវចូលសម្រាក់ព្យាបាលនៅមន្ទីពេទ្យរុស្ស៉ីជាច្រើនខែ អស់លុយពីខ្លួន។ លោកបន្តថា មូលហេតុនេះ ហើយទើបលោកបាត់មុខមិនអាចចូលប្រឡូកក្នុងអាជីពសិល្ប:អស់មួយរយ:ធំ។

លោក ចាន់ រិទ្ធមេធានី បានបន្ថែមថា សព្វថ្ងៃនេះក្រៅបាត់បង់អាជីពសិល្ប:លោកប្រកបរបររត់ Pass App ដើម្បីចិញ្ចឹមជីវិត និងត្រូវទិញថ្នាំលេបជាប្រចាំថ្ងៃចំណែកឯរឿងគ្រួសារក៏បានចែកផ្លូវគ្នារស់នៅរៀងខ្លួន ដោយលោកមិនចង់ឱ្យអតីតភរិយាពិបាកជាមួយលោក ដូច្នេះហើយទើបលោកសម្រេចចិត្តសុំចុះចេញតែម្តង៕ អត្ថបទ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម