ព័ត៌មានជាតិ
សម្តេចហ៊ុនសែន ឲ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ»។

យោងតាមសារាចរណែនាំស្ដីពីការវាយជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈរបស់ក្រសួងធម្មការ និងសាសនាចុះថ្ងៃទី២៣ ខែមីនានេះបានឲ្យដឹងថា«យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង ៤០នាទី ព្រឹកនេះក្រសួងធម្មការ និងសាសនាសូមជម្រាបលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តជ្រាបថា ដោយសារស្ថានភាព នៃជំងឺកូវីដ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធំឡើង សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តសហការជាមួយព្រះគុណព្រះគ្រូអនុគណៈធ្វើការណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យ វាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ។
សារាចរណែនាំនោះបានឲ្យដឹងទៀតថា ពេលវេលាដែលត្រូវវាយគងជួងរគាំងទូងស្គរក្នុង១ថ្ងៃ៥ដងនោះរួមមានលើកទី១នៅម៉ោង៥នាទីព្រឹកលើកទីពីរនៅម៉ោង១១ព្រឹក លើកទី៣ នៅម៉ោង ២រសៀល លើកទី៤ម៉ោង៥ ល្ងាចនិងលើក៥ នៅម៉ោង៨ យប់៕
សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


