សន្តិសុខសង្គម
រដ្ឋបាលខណ្ឌច្បារអំពៅ ចុះចាត់វិធានការលើក្រុមអាជីវករដែលរំលោភចំណីផ្លូវ៣៦៩
រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានចុះចាត់វិធានការចំពោះអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ដែលបង្កភាពអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថា ការចុះរៀបចំ និងចាត់វិធានការក្ដៅនេះ គឺធ្វើឡើងក្រោយពីរដ្ឋបាលខណ្ឌចុះណែនាំ និងចែកលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈកាលពីថ្ងៃទី២៤កន្លងមកហើយ។

លោក អភិបាលរងបានបន្តទៀតថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍។

ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីអោយយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ និងមានការងាយស្រួលសម្រាប់ផ្លូវថ្មើរជើងរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


