ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានទម្លាក់គ្រាប់បែក បើអ៊ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី៣០ខែមីនា ដោយបញ្ជាក់ថា «នឹងមានការទម្លាក់គ្រាប់បែក» បើអ៊ីរ៉ង់មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ការកត់សម្គាល់របស់លោក ត្រាំ បង្ហាញពីជំហររឹងរូសចំពោះមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។
លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីអាណត្តិដំបូង បានរិះគន់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ ដោយចោទប្រកាន់ប្រទេសនេះថាកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយ NBC News លោក ត្រាំ បាននិយាយថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែលោកមិនបានបកស្រាយលម្អិតអ្វីទេ។
មេដឹកនាំអាមេរិកវ័យ៧៨ឆ្នាំ បានរៀបរាប់ថា៖ «បើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក។ ប៉ុន្តែមានឱកាសដែលថា បើពួកគេមិនធ្វើកិច្ចព្រមព្រៀង នោះខ្ញុំនឹងដាក់ពន្ធបន្ទាប់បន្សំលើពួកគេដូចដែលខ្ញុំបានធ្វើកាលពីបួនឆ្នាំមុន»។
ជាការឆ្លើយតប អ៊ីរ៉ង់បានច្រានចោលការចរចាដោយផ្ទាល់ជាមួយអាមេរិក។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថាខ្វះទំនុកចិត្តលើអាមេរិក ប៉ុន្តែបានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលតាមរយៈអន្តរការី។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើមហាអំណាចលើពិភពលោកមួយនេះហ៊ានប្រើសកម្មភាពយោធា។ របាយការណ៍មួយចំនួនបង្ហាញថា អ៊ីរ៉ង់បានរៀបចំអាវុធមីស៊ីលរបស់ខ្លួនរួចហើយ ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន។
សូមបញ្ជាក់ថា មហាអំណាចលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ថា មានមហិច្ឆតាសម្ងាត់ ដើម្បីបង្កើតសមត្ថភាពអាវុធនុយក្លេអ៊ែរ តាមរយៈការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដែលបន្សុទ្ធរួច លើសពីអ្វីដែលគ្រប់គ្រាន់សម្រាប់កម្មវិធីថាមពលបរមាណូស៊ីវិល៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


