ព័ត៌មានជាតិ
ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហើបប្រាប់សារព័ត៌មានកម្ពុជាថ្មីថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំបំពាក់ប្រព័ន្ធ Fee WiFi ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តអាចប្រើប្រាស់បានដោយសេរី។ នេះ គឺជាលក្ខណៈពិសេសថ្មីមួយទៀតដែលរដ្ឋបាលខេត្តកំពង់ចាមគ្រោងនឹងរៀបចំឡើង ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកមកលេងកម្សាន្តឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ត្បិតថា មានគម្រោងរៀបចំបំពាក់ប្រព័ន្ធ Free WiFi ក៏ពិតមែន ប៉ុន្តែ មកដល់ពេលនេះ គម្រោងនេះមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។ លោក អ៊ុន ចាន់ដា បានអះអាងថា នៅពេលនេះ ក្រុមការងាររបស់លោកកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទធំមួយ ដើម្បីរៀបចំបំពាក់ប្រព័ន្ធ Free WiFi នេះ។ យ៉ាងណាក៏ដោយ លោកមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទនោះ នឹងសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីរៀបចំបំពាក់ប្រព័ន្ធ Free WiFi អនុញ្ញាតឱ្យអ្នកមកលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ បានប្រើប្រាស់ដោយសេរី និងដោយរីករាយ។

បើតាមលោកអភិបាលខេត្តកំពង់ចាម ការរៀបចំបំពាក់ប្រព័ន្ធ Free WiFiនេះ នឹងជាផ្នែកថ្មីមួយទៀតក្នុងចំណោមលក្ខណៈពិសេស និងថ្មីៗជាច្រើនដែលខេត្តកំពង់ចាមកំពុងរៀបចំត្រៀមទទួលបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំនេះ។ លោកអះអាងថា ការបំពាក់ប្រព័ន្ធ Free WiFi នេះ នឹងទាក់ទាញប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងខេត្តដទៃៗទៀត ក៏ដូចជា ភ្ញៀវអន្តរជាតិមកលេងកម្សាន្តសប្បាយជាមួយគ្នាក្រោមដំបូលសុខសន្តិភាព។
គួរបញ្ជាក់ជូនថា កាលពីបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំមុន ខេត្តកំពង់ចាម បានរៀបចំសង្រ្កាន្តកំពង់់ចាមនៅទីតាំងមុខសាលាខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លានដងនាក់ បានមកលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីនៅក្នុងខេត្តកំពង់ចាម។ សម្រាប់ឆ្នាំនេះវិញ លោក អ៊ុន ចាន់ដា រំពឹងថា នឹងមានអ្នកមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ចាមប្រហាក់ប្រហែល ឬអាចលើសពីឆ្នាំ២០២៤ទៅទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត រួមទាំងភ្ញៀវទេសចរអន្តរជាតិឱ្យមកចូលរួមលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីរួមខេត្តកំពង់ចាម ដោយអាចប្រើប្រាស់WiFi បានដោយសេរី។ បន្ថែមលើនេះ លោកគូសបញ្ជាក់ថា ការលក់ដូរ និងសេវាកម្មផ្សេងៗនៅខេត្តកំពង់ចាម មិនមានការដំឡើងថ្លៃនោះទេ ហើយបញ្ហាសុខ សុវត្ថិភាព គឺត្រូវបានធានា ដោយរដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្តកំពង់ចាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


