Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ជាន់​ទី ០១ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៦ និង ០៥ នាទី​ព្រឹក ថ្ងៃ​ទី ០៣ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ៧១E1 ផ្លូវ​លេខ ៦៦ ភូមិ ០១ សង្កាត់​អូរឫស្សី​ទី ០៣ ខណ្ឌ ០៧ មករា រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ម្ចាស់ផ្ទះ​បាន​រៀបចំ​សែន​នៅ​កន្លែង​កុងម៉ា នៅ​ជាន់​ទី ០១ ខណៈ​បើក​ភ្លើង​កន្លែង​កុងម៉ា​សែន​បាន​មួយ​ស្ទុះ ក៏​ស្រាប់តែ​កើតមាន​ផ្សែង​ហុយ​ឆេះ​រាលដាល​ដល់​សម្ភារៈ​ដែល​តាំង​នៅ​ក្បែរ​នោះ បង្ក​ការ​ឆោឡោ​តែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ឲ្យ​ជួយ​ចុះ​មក​បាញ់​ពន្លត់ ដើម្បី​ទប់ស្កាត់​ការពារ​អគ្គិភ័យ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​បន្ត​ទៀត។

អគ្គិភ័យ​នេះ​ដែរ​បាន​បង្ក​ឲ្យ​ឆាបឆេះ​ផ្ទះ​ជាន់​ទី ០១ ខូចខាត​កុងម៉ា និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់​មួយ​ចំនួន និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៤ គ្រឿង ក្នុង​នោះ​រួមមាន រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ០៤ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១ ឡាន ស្មើ​នឹង ០៤ ម៉ែត្រ​គូប។ ចំពោះ​មូលហេតុ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រក​ឃើញ​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​កុងម៉ា៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម