ជីវិតកម្សាន្ដ
Wendy និង Yeri លើកដៃបាយៗក្រុម Red Velvet និង SM ជាផ្លូវការហើយ
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ផលិតកម្ម SM Entertainment បានប្រកាសពីការចាកចេញរបស់ Yeri និង Wendy សមាជិកក្រុម Red Velvet ថា អ្នកទាំងពីរបានសម្រេចមិនបន្តកុងត្រាជាមួយក្រុមហ៊ុនទេ។
តាមរយៈសារដ៏វែងអន្លាយនោះ ផលិតកម្ម SM បានប្រកាសថា កិច្ចសន្យាផ្តាច់មុខជាមួយសមាជិកក្រុម Red Velvet គឺ Wendy (Son Seung-wan) និង Yeri (Kim Ye-rim) ត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ទោះយ៉ាងណា នៅក្នុងការផ្លាស់ប្តូរដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ទាំង Yeri និង Wendy នឹងនៅតែបន្តសកម្មភាពក្រុមដដែល ទោះបីជាកិច្ចសន្យារបស់ពួកគេផុតកំណត់ក៏ដោយ។

លើសពីនេះ SM បានបញ្ចាក់ទៀតថា «ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេជាផ្នែកមួយនៃក្រុម Red Velvet ទាំង Wendy និង Yeri បានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មទាំងជាផ្នែកមួយនៃក្រុម និងក្នុងនាមជាអ្នកចម្រៀងទោលនៅក្នុងវិស័យផ្សេងៗរបស់ពួកគេ គឺជាសេចក្តីរីករាយដ៏អស្ចារ្យបំផុត។ ពួកយើងមានសុភមង្គលច្រើនណាស់ ក្នុងអំឡុងពេលដែលនៅជាមួយគ្នា។ ដូច្នេះ ភ្នាក់ងារសូមលើកទឹកចិត្តតារាស្រីទាំងពីរ ក្នុងការចាប់ផ្តើមជីវិតថ្មីក្នុងវិថីសិល្បៈ ហើយជាពិសេសសូមនៅតែបន្តគាំទ្រពួកគេ ចំពោះការខិតខំប្រឹងប្រែងនាពេលអនាគតរបស់សមាជិកទាំងពីរ»។
ដំណឹងនេះផងដែរ ក៏ជាជំពូកថ្មីមួយសម្រាប់ Yeri និង Wendy ដែលត្រូវបានគេរំពឹងថា នឹងបន្តការខិតខំប្រឹងប្រែងក្នុងនាមជាអ្នកចម្រៀងទោល ខណៈពេលដែលអ្នកទាំងពីរនៅតែរក្សាវត្តមាននៅក្នុងសកម្មភាពនាពេលខាងមុខរបស់ Red Velvet ។ ឥឡូវនេះ អ្នកគាំទ្រកំពុងតាមដានយ៉ាងដិតដល់ ដើម្បីមើលថា តើអ្វីជាជំហានដ៏ក្លាហាន និងច្នៃប្រឌិតដែលសមាជិក២រូបនេះ នឹងធ្វើបន្ទាប់ទៀត។
សូមជម្រាបជូនដែរថា Red Velvet បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៤ ជាក្រុមចម្រៀងស្រីល្បីបំផុតមួយរបស់ K-pop ដែលមានបទល្បីដូចជា «Ice Cream Cake, Russian Roulette, Peek-A-Boo និង Red Flavor» ខណៈពេលដែលការផ្លាស់ប្តូរនៅក្នុងកិច្ចសន្យាបុគ្គលជារឿយៗ ធ្វើឲ្យមានការព្រួយបារម្ភអំពីការរំសាយក្រុម បើទោះជាសេចក្តីថ្លែងការណ៍របស់ SM បានធានាដល់អ្នកគាំទ្រថា Red Velvet នៅតែបន្តទៅមុខយ៉ាងណាក្ដី។ មិនតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ២០២៣ មក សមាជិកក្រុមដែលនៅសល់រួមមាន៖ Seulgi, Irene និង Joy បានបន្តកិច្ចសន្យារបស់ពួកគេ នៅខែសីហា ឆ្នាំ ២០២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ខែមករា ឆ្នាំ ២០២៥ រៀងៗគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


