Connect with us

ព័ត៌មានជាតិ

លោ​ក​ជំទាវ ម៉ែន សំអន ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំសព​ឧ​ត្ត​ម​សេនីយ៍​មេ​ច្រកទ្វារ​អន្តរជាតិ​បាវិត​

បានផុស

នៅ

​ក្រោយ​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​នោះមក​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ល្ងាច​ម្សិល​មិញ​នេះ​បាន​អញ្ជើញ​ចូលរួម​បុណ្យ​និង​រួមចំណែក​នូវ​ការរំលែក​ទុក្ខ​ដ៏ក្រៀមក្រំបំផុត​ជាមួយ​គ្រួសារ​សព​លោក​ឧ​ត្ត​ម​សេនីយ៍ ខាត់ សារ៉ាត់ នាយប៉ុស្តិ៍​ព្រំដែន​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត​ខេត្តស្វាយរៀង (ត្រូវជា​ប្អូនថ្លៃ​សម្តេច​ក្រឡាហោម ស ខេង​) ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​ច័ន្ទ ៩​កើត ខែ​ចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១ នៅវេលា​ម៉ោង០៨:១០​នាទី​ព្រឹក ក្នុង​ជន្មាយុ​៥៨​ឆ្នាំ ដោយ​រោគាពាធ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខដ៏ក្រៀមក្រំ​បំផុត​ជាមួយ លោកស្រី​ ស ពៅ ចំពោះ​ការបាត់បង់​ស្វាមី ឪពុក ជីតា ជាទី​ស្រឡាញ់ និង​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ខាត់ សារ៉ាត់ ឆាប់​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម