ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃ ថៃនិងឡាវ សុទ្ធតែជួបរញ្ជួយដី
នៅថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥ ប្រទេសថៃនិងឡាវ សុទ្ធតែកើតមានរញ្ជួយដី ប៉ុន្តែជាការរញ្ជួយកម្រិតស្រាលប៉ុណ្ណោះ ដោយមិនបង្កផលប៉ះពាល់អ្វីទេ។

The Nation ចុះផ្សាយថា នៅប្រទេសឡាវ ការរញ្ជួយដីកម្រិត ៣.៦រ៉ិចទ័រ បានកើតឡើងនៅម៉ោង៩:៤០នាទីព្រឹក ជាមួយជម្រៅ១០គីឡូម៉ែត្រ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ, រញ្ជួយដីនេះមានចំណុចកណ្តាលស្ថិតនៅចម្ងាយ១៤៩គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចស្រុក Muang Xay នៃខេត្ត Oudômxai។

រញ្ជួយដីនេះ កើតឡើងស្របពេលភាគខាងជើងប្រទេសថៃ ក៏ជួបរញ្ជួយដីកម្រិតស្រាលពីរលើកផ្ទួនៗផងដែរនៅព្រឹកថ្ងៃសុក្រ ដោយលើកទីមួយមានកម្លាំង១.៤រ៉ិចទ័រ ជាមួយជម្រៅ៥គីឡូម៉ែត្រ កើតឡើងនៅម៉ោង ១:២៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ក្នុងស្រុក Sop Prap ខេត្ត Lampang ចំណែកការរញ្ជួយលើកទីពីរមានកម្លាំង២.៨រ៉ិចទ័រ ជាមួយជម្រៅ១គីឡូម៉ែត្រ កើតឡើងនៅម៉ោង ៧:៥៦ស្រុក Mueang នៃខេត្ត Mae Hong Son។
កាលពីថ្ងៃព្រហស្បតិ៍ ភាគខាងជើងប្រទេសថៃ ក៏កើតមានរញ្ជួយដីកម្រិតស្រាលពីរលើកដែរ ដោយលើកទីមួយ មានកម្លាំង១.៦រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ កើតឡើងនៅម៉ោង១២និង៥៣នាទីរំលងអធ្រាត្រក្នុងស្រុក Mae Lao នៃខេត្ត Chiang Rai ចំណែកលើកទីពីរ មានកម្លាំង១.៩រ៉ិចទ័រ ជាមួយជម្រៅ៧គីឡូម៉ែត្រ កើតឡើងនៅម៉ោង៥និង៤៤នាទីព្រឹក ក្នុងស្រុក Mae Rim នៃខេត្ត Chiang Mai៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលករញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រវាយប្រហារទីក្រុង Mandalay នៅមីយ៉ាន់ម៉ា ជាថ្មីទៀត
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


