សេចក្ដីជូនដំណឹង
ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី១០ របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu
ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់&ម៉ូន។

លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។
លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ សាន់&ម៉ូន។ ក្រៅពីការពិភាក្សាអំពីហុងស៊ុយដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានរង្វាន់ផ្សេងៗ ដូចជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតៗ និងកញ្ចប់ពិនិត្យសុខភាពកម្រិតព្រីមៀនជាដើម។
លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិធុរកិច្ចនៃធនាគារ ព្រីនស៍ បានថ្លែងថា៖ “នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនលើសពីដំណោះស្រាយហិរញ្ញវត្ថុ។ យើងបង្កើតបទពិសោធន៍ធនាគារមួយ ដែលអាចជួយអតិថិជនរបស់យើងឲ្យទទួលភាពជោគជ័យគ្រប់ផ្នែកនៃជីវិត។ ការអញ្ជើញលោកគ្រូ លី ហ្សូ ឲ្យមកចូលរួមជាមួយយើង គឺពិតជាសមស្របទៅនឹងគោលការណ៍បេសកកម្មរបស់យើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមមួយ ដែលលើកកម្ពស់ទាំងសុខុមាលភាព និងភាពរីកចម្រើនរបស់អតិថិជនយើងផងដែរ។”
ដោយសារកន្លែងមានកំណត់ ធនាគារ ព្រីនស៍ សូមលើកទឹកចិត្តឲ្យអតិថិជនសេវាធនាគារអាទិភាពទាំងអស់ធ្វើការទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ វាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងកំឡុងខួប10ឆ្នាំរបស់ធនាគារ ព្រីនស៍។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ប្រធានការិយាល័យរបស់យើង៖ កញ្ញា ហ៊ន ការ៉ូលីន (077 588 868) កញ្ញា មឿន ផល្លី (093 209 067) កញ្ញា នាង ម៉ូណែត (092 823 167)៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


