Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បង្ហាញផែនការសន្តិភាព៧ចំណុច ដែលដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន 

បានផុស

នៅ

តាំងពីដំបូងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងអួតអាងថានឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឲ្យបានក្នុងរយៈពេលត្រឹម២៤ម៉ោង ប៉ុន្តែរហូតមកទល់ពេលនេះ បុរសវ័យ៧៨ឆ្នាំ ចូលអង្គុយកៅអីសេតវិមានបានជិត១០០ថ្ងៃហើយ នៅតែមិនទាន់អាចដោះស្រាយជម្លោះបាន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាននរណាដឹងឡើយថាតើលោកត្រាំ មានវិធីសាស្រ្តអ្វីទើបអាចពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងពេលដ៏ខ្លីបែបនេះបាន។ យ៉ាងណា ឥឡូវផែនការសន្តិភាព៧ចំណុចកំពុងស្ថិតក្នុងដៃប្រេសិតពិសេស Keith Kellogg សម្រាប់យកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូលស្តីពីវិបត្តិអ៊ុយក្រែន ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ប៉ុន្តែគេដឹងច្បាស់ថា ក្នុងផែនការនោះគឺដាក់សម្ពាធខ្លាំងទៅខាងអ៊ុយក្រែន។

តើ៧ចំណុចនៅក្នុងផែនការនោះមានអ្វីខ្លះ?

  1. ការទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរុស្ស៊ី៖ សំណើរបស់សហរដ្ឋអាមេរិក រួមមានការទទួលស្គាល់ជាផ្លូវការនៃឧបទ្វីបគ្រីមៀរបស់រុស្ស៊ី ដែលផ្ទុយពីគោលនយោបាយមុនរបស់អាមេរិក។
  2. ផ្អាកការវាយលុកនៅខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន៖ ផែនការនេះស្នើឲ្យរក្សាខ្សែទឹកដីបច្ចុប្បន្ន ដោយទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព លើតំបន់ដែលរុស្ស៊ីកាន់កាប់ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។
  3. សមាជិកភាណអង្គការ ណាតូ របស់អ៊ុយក្រែន៖ សំណើនេះតម្រូវឲ្យអ៊ុយក្រែន បោះបង់ចោលឈប់ចង់ចូលជាសមាជិកអង្គការណាតូទៀត ទោះនេះជាគោលដៅរបស់អ៊ុយក្រែន ជាយូរមកហើយក៏ដោយ
  4. បន្ថយទណ្ឌកម្មលើរុស្ស៊ី៖ ជាថ្នូរឲ្យរុស្ស៊ីទន់ចិត្ត ផែនការនេះស្នើឲ្យមានការបន្ធូរបន្ថយបន្តិចម្តងៗនូវទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើរុស្ស៊ី។
  5. ការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែន៖ ផែនការនេះបាននិយាយអំពីការផ្តល់ការធានាសន្តិសុខជាក់លាក់ដល់អ៊ុយក្រែន ហើយក៏មានលទ្ធភាពនៃការដាក់កងរក្សាសន្តិភាពផងដែរ។
  6. កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងឡើងវិញ៖ សហរដ្ឋអាមេរិកបានស្នើឲ្យប្រមូលមូលនិធិរួមគ្នាសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ហើយនោះគឺពាក់ព័ន្ធនឹងការទទួលបានធនធានរ៉ែកម្ររបស់អ៊ុយក្រែន។
  7. ពេលវេលាសម្រាប់ការឆ្លើយតប៖ អ៊ុយក្រែនត្រូវគេកំណត់ពេល ក្នុងការឆ្លើយតបទៅនឹងសំណើទាំងប៉ុន្មានខាងលើ ហើយសហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីការចរចា ប្រសិនអ្វីៗមិនទទួលបានផល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានថា អ៊ុយក្រែន អាចអស់ប្រទេសទាំងមូល បើមិនព្រមចរចាជាមួយរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ១៧ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ៥៧ នាទីutes មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ១ ម៉ោង មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម