ព័ត៌មានអន្ដរជាតិ
នៅចិន ក្រុមគ្រួសារអ្នកស្លាប់ប្ដឹងអ្នកចូលរួមផឹកស៊ីក្នុងពិធីជប់លៀង ធ្វើឱ្យកូនខ្លួនស្រវឹងបើកបរគ្រោះថ្នាក់
តុលាការប្រជាជននៃទីក្រុង Changshu ខេត្ត Jiangsu ប្រទេសចិន បានសម្រេចបើកសវនាការលើសំណុំរឿងមួយពាក់ព័ន្ធនឹងវិវាទច្រើនឆ្នាំមកហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តអគ្គិសនី បានសម្លាប់មនុស្សម្នាក់ដែលបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។

កំណត់ត្រា បង្ហាញថា កាលពីថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២៣ បុរសម្នាក់ឈ្មោះថា Xu បានទទួលទានអាហារពេលល្ងាចជាមួយជនជាប់ចោទ Lo, Giang, Chen និងអ្នកផ្សេងទៀតនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Changshu។ ក្នុងពេលញ៉ាំអាហារ លោកនិងមនុស្សជាច្រើននាក់ទៀតបានផឹកស្រា។ បន្ទាប់ពីជប់លៀងរួច គាត់បានបើកឡានអគ្គិសនីទៅផ្ទះ។
លុះវេលាម៉ោង១និង៣៩នាទីរសៀលថ្ងៃដដែល រថយន្តបានដាច់កង់ទៅបុកដើមឈើ ។ គ្រោះថ្នាក់នេះបានធ្វើឲ្យលោក Xu របួស និងស្លាប់នៅថ្ងៃដដែល។
ផ្អែកតាមការធ្វើកោសល្យវិច្ច័យ មានភស្តុតាង បានបង្ហាញថា កំហាប់អេតាណុល (ethanol) នៅក្នុងឈាមរបស់ជនរងគ្រោះ មានកម្រិតខ្ពស់។ នគរបាលចរាចរណ៍បានកំណត់ថា ជនរងគ្រោះបង្កគ្រោះថ្នាក់នេះដោយខ្លួនឯង ដោយសារតែបើកបរក្នុងស្ថានភាពស្រវឹង ហើយមិនអាចគ្រប់គ្រងរថយន្តបានដោយសុវត្ថិភាព។ ដូច្នេះ លោកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់នេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ គ្រួសាររបស់ជនរងគ្រោះ បានប្តឹងមិត្តភក្តិដែលផឹកស្រាជាមួយ ពួកគេបានស្នើឲ្យមនុស្សទាំងបីសងជំងឺចិត្តសរុបជាង ៤៤០.០០០ យន់ (៦០,៣៨១ដុល្លារ)។
ក្នុងអំឡុងពេលសវនាការ តុលាការបានបញ្ចាក់ថា ជនរងគ្រោះបានស្នើចេញទៅផឹកស៊ីនៅក្រៅក្នុងថ្ងៃកើតហេតុ ហើយជាអ្នកបង់ប្រាក់ ដែលសរុបទៅមានមនុស្ស៧នាក់ស្ថិតក្នុងហេតុការណ៍។ ក្នុងពេលញ៉ាំអាហារ មានតែជនរងគ្រោះនិងបុរសម្នាក់ទៀតបានផឹកស្រាច្រើនជាងគេ ហើយពេលនោះអ្នករាល់គ្នាលើកកែវជល់គ្នាទៅវិញទៅមក ប៉ុន្តែគ្មានអ្នកណាបង្ខំអ្នកណាឲ្យផឹកទេ។
តុលាការថែមទាំងកំណត់ទៀតថា នៅក្នុងពិធីជប់លៀងនោះ ពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ជនដែលត្រូវចោទទាំង៣នាក់បានប្រព្រឹត្តិខុសដូចការញុះញង់ ឬបង្ខំអ្នកដទៃឲ្យផឹកស្រាច្រើនជ្រុល ឬចូលរួមក្នុងការប្រកួតផឹកស៊ីនោះទេ។ ដូច្នេះហើយ តុលាការបានរកឃើញពួកគេ មិនមានកំហុសក្នុងការស្លាប់របស់លោក Xu នោះទេ។
លោកចៅក្រមបានវិភាគថា បើមនុស្សស្លាប់ដោយគ្រោះថ្នាក់តាមផ្លូវទៅផ្ទះវិញ ក្រោយផឹកស៊ី តើជនដែលផឹកជាមួយគាត់ទទួលខុសត្រូវ ឬអត់ អាស្រ័យលើអាកប្បកិរិយាក្នុងពិធីជប់លៀង។
ជាទូទៅ អ្នករៀបចំ អ្នកអញ្ជើញ ឬអ្នកចូលរួមក្នុងពិធីជប់លៀងគួរតែទទួលខុសត្រូវខ្ពស់ចំពោះការថែទាំ រួមទាំងការយកចិត្តទុកដាក់ទាន់ពេលវេលាចំពោះស្ថានភាពរាងកាយរបស់អ្នកដែលផឹកនៅក្នុងពិធីជប់លៀង។ ប្រសិនបើពួកគេរកឃើញនរណាម្នាក់ផឹកស្រាច្រើនពេក ពួកគេត្រូវតែរំលឹកភ្លាមៗ បញ្ឈប់ និងទទួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងរៀបចំការដឹកជញ្ជូនដើម្បីយកបុគ្គលនេះទៅផ្ទះ។
ដោយឡែក យោងតាមច្បាប់ប្រទេសចិនទាំងម្ចាស់ផ្ទះនិងអ្នកចូលរួម ប្រសិនបើពួកគេមិនត្រូវដាក់សម្ពាធ ញុះញង់ ឬប្រើមធ្យោបាយផ្សេងទៀត ដើម្បីបង្ខំអ្នកដទៃឱ្យផឹកស្រាឡើយ។ ប្រសិនបើពួកគេបានបំពេញកាតព្វកិច្ចនេះ ប្រសិនបើមានអ្វីមួយកើតឡើង ពួកគេមិនចាំបាច់ទទួលខុសត្រូវលើសំណងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកផលិតមាតិកាចិនម្នាក់រងការរិះគន់ខ្លាំង ចំពោះការស៊ីច្រើនជ្រុលហួសប្រមាណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


