ជីវិតកម្សាន្ដ
ភាពយន្ត «ណាចា» រកចំណូលលើសគេ តែលេចឮថា អ្នកដឹកនាំរឿងកំពុងរស់ក្រោមសម្ពាធធំ
អស់រយៈពេលជិតបីខែហើយ ដែលរឿងភាគគំនូរជីវចល «ណាចា ឬ Ne Zha វគ្ក២» បានចាក់បញ្ចាំងនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក។ ភាពយន្តនេះ ក៏ត្រូវបានគេលើកឡើងជាញឹកញាប់ នៅក្នុងប្រទេសចិន ព្រោះវានៅតែទទួលបានតំណែងខ្ពស់បំផុតមួយនៅក្នុងរោងកុនជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ លោក Yu Yang ឬ Jiaozi ដែលគេស្គាល់ថាអ្នកដឹកនាំរឿងប្រភេទគំនូរជីវចល Animation បែរជាជ្រើសរើសយកវិធីរក្សារភាពស្ងប់ស្ងៀមដោយមិនបានបង្ហាញខ្លួន ឬមិនបានធ្វើការបកស្រាយអ្វីបន្ថែម ទាក់ទងនឹងការងារ ឬជីវិតផ្ទាល់ខ្លួនរបស់គាត់ទាក់ទិនងនឹងប្រាក់ចំណូលពីភាពយន្តកំពុងល្បីនេះ ហើយក៏មិនមានសកម្មភាពនៅលើបណ្តាញសង្គមទៀត ខណៈពេលដែលភាពយន្តរបស់ខ្លួនកាន់តែល្បីសុះសាយនោះ។
យោងតាមទូរទស្សន៍ CCTV បានឲ្យដឹងថា ក្នុងពិធីប្រគល់ពានរង្វាន់ Hundred Flowers Awards (ពានរង្វាន់ដ៏ចំណាស់បំផុតនិងធំបំផុតទាំងបីក្នុងឧស្សាហកម្មភាពយន្តចិន) កាលពីថ្ងៃទី២៧ខែមេសាបានចុះផ្សាយថា Ne Zha បានឈ្នះពានរង្វាន់ភាពយន្តភាគពិសេស ប៉ុន្តែអ្នកដឹកនាំរឿងមិនបានចូលរួម ដូច្នេះទើបផលិតករ Changtian Wang បានទទួលជំនួសគាត់ទៅវិញ។
លោក Changtian Wang បានបង្ហើបថា Yu Yang បច្ចុប្បន្នកំពុងរស់នៅក្រោមសម្ពាធយ៉ាងខ្លាំង។ គាត់បានជ្រើសរើសនៅឯកាតែម្នាក់ឯង ដោយមិនចង់ចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ រហូតដល់ណាចាវគ្គ៣បញ្ចប់ជាស្ថាពរ។ ដូច្នេះ គាត់និងសហការីផ្សេងទៀតត្រូវតែគោរពស្មារតីនៃការផ្ដោតគំនិតច្នៃប្រឌិតរបស់អ្នកដឹកនាំរឿង និងគាំទ្រជម្រើសដែលគាត់ជ្រើសរក្សាភាពស្ងប់ស្ងៀម។
ទោះយ៉ាងណា ក្នុងកិច្ចសន្ទនារវាងផលិតករភាពយន្ត និងទស្សនិកជនកាលពីថ្ងៃទី ២៨មេសា លោក Changtian Wang បានឲ្យដឹងថា សមិទ្ធផលរបស់ណាចាវគ្គ២ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំរឿង និងមនុស្សជាង៤ពាន់នាក់ដែលកំពុងធ្វើការលើវិស័យគំនូរជីវចលនៅប្រទេសចិន។ ជាពិសេស នៅពេលដែលអ្នកដឹកនាំរឿងដាក់គ្រោងឆ្អឹងរឿងនៅលើតុ គាត់ភ្ញាក់ផ្អើល ថែមទាំងស្រឡាំងកាំងទៀតផង។
ផលិតកររូបនេះ បាននិយាយថា រាល់ឈុតឆាកដែលបានពិពណ៌នាពីសាច់រឿងគំនូរជីវចលគឺពិបាកពេក និងអាចឲ្យក្រុមការងារជួបការលំបាកមិនធ្លាប់មានពីមុនមក យើងខ្លួនឯងមិនអាចធ្វើវាបាន ដោយសារតែឧស្សាហកម្មគំនូរជីវចលរបស់ចិនក៏ចង្អៀត។ ម្យ៉ាងវិញទៀត ការវិនិយោគក៏ធំ ហើយត្រូវចំណាយពេលយូរដើម្បីផលិតវាឡើងមក។
ដំបូងឡើយ ក្រុមការងារគ្រោងនឹងជួលក្រុមហ៊ុនបរទេសឈានមុខគេ ដើម្បីផលិតបែបផែនពិសេស ប៉ុន្តែបានបោះបង់ដោយសារតែ រចនាប័ទ្ម និងបច្ចេកទេសរបស់ពួកគេមិនស៊ីគ្នានឹងខ្លឹមសារ និងសោភ័ណភាពរបស់ប្រទេសចិន។ ក្រោយមក ទើបសម្រេចចិត្តជួលក្រុមហ៊ុនចិន ឲ្យធ្វើវាដោយខ្លួនឯងតែម្ដង។
គួរបញ្ចាក់ថា លោក Yu Yang បានក្លាយជាអ្នកដឹកនាំប្រភេទ Animation ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តចិននិងជោគជ័យនៅ Box Office ដោយបានវ៉ាដាច់អ្នកដឹកនាំល្បីៗជើងចាស់ផ្សេងទៀតដូចជា Zhang Yimou និង Chen Kaige។ ក្នុងនោះណាចាវគ្គ២ ទទួលបានប្រាក់ចំណូលជាសកលចំនួន ១៥.៧ ពាន់លានយន់ (ជាង ២.១ ពាន់លានដុល្លារអាមេរិក) ដោយជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជីស្នាដៃដែលលក់ដាច់បំផុតរបស់ពិភពលោក និងចាប់ផ្តើមដាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ កាណាដា វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តគំនូរជីវចល «ណាចា» វគ្គ២ រកចំណូលលើស ១.៦ ពាន់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ