Connect with us

ព័ត៌មានជាតិ

កម្មករ និងសហជីពថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រដ្ឋាភិបាលដែលធ្វើឲ្យកម្មករមានជីវភាពកាន់តែធូរធា គឺជាស្មារតីស្របតាមទិវា​ពល​​កម្មអន្តរជាតិ ១ឧសភា

បានផុស

នៅ

សហជីព និងកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាពកាន់តែធូរធាឡើង គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ១ ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាមើលឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលតែងអនុញ្ញាតឱ្យមានការចរចាដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ មិនថាប្រទេសស្ថិតក្នុងវិបត្តិកូវិដ១៩ ឬស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែមិនទាន់មានភាពប្រាកដនិយមក៏ដោយ។ ការដំឡើងប្រាក់ឈ្នួលពិតជាបានជួយឱ្យកម្មករនិយោជិត មានជីវភាពប្រសើរជាងមុន ដោយគាត់មានប្រាក់សន្សំយកទៅរួមចំណែកបង្កើត និងពង្រីកអាជីវកម្មជាមួយក្រុមគ្រួសារ ក៏ដូចជាចូលរួមបំពេញការងារកសិកម្មនៅស្រុកកំណើតបង្កើតចំណូលបន្ថែមបានទៀតផង។

លោកថ្លែងថា «ម្យ៉ាងវិញទៀតបងប្អូនកម្មករខ្លះក៏បានរៀបចំសាងសង់ផ្ទះសំបែង ទិញសម្ភារៈប្រើប្រាស់ មានទូរសព្ទ ម៉ូតូជិះទៅធ្វើការ បង្កលក្ខណងាយស្រួលដើម្បីបំពេញការងាររបស់គាត់ជាប្រចាំថ្ងៃថែមទៀតផង»។

ស្រដៀងគ្នានេះលោក ឡេវ សំអាន កម្មកររោងចក្រនៅម្តុំផ្លូវវេងស្រេង បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់រៀងរាល់ឆ្នាំនេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិត ឱ្យមានការងារធ្វើទាំងក្នុង និងក្រៅប្រទេស ឆាប់មានជីវភាពធូរធា។

លោកថ្លែងថា «ខ្ញុំសង្គេតឃើញថា ការខិតខំប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាកម្ពុជា បានធ្វើឱ្យបងប្អូនកម្មករកម្មការិនី ទាំងអស់មានជីវភាពធូរធា ហើយនេះសបញ្ជាក់ថា ជាស្មារតីស្របទៅតាមទិវាពលកម្មអន្តរជាតិ ១ឧសភា។ ហើយខ្ញុំក៏សូមអរគុណទៅដល់ រាជរដ្ឋាភិបាកម្ពុជា ដែលខំប្រឹងស្វះស្វែងរកវិនិយោគមិនថាក្នុងឬក្រៅប្រទេសដើម្បីឱ្យបងប្អូនកម្មករទាំងអស់មានការងារធ្វើ»។

លោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ និយាយថា ការដំឡើងប្រាក់ឈ្នួលបានធ្វើឱ្យជីវភាពកម្មករនិយោជិត ល្អប្រសើរ រីកចម្រើនខុសប្លែកពីមុន។ ជាក់ស្តែងកម្មករនិយោជិតមានលទ្ធភាពចំណាយសម្រាប់ការលំហែ ពេលឈប់សម្រាក ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ មានប្រាក់សន្សំសម្រាប់ជួយអ្នកផ្ទះ ជាពិសេសឪពុកម្តាយសាច់ញាតិមានគុណ ជាដើម។

លោកប្រាប់ថា «ការខិតខំដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាលដែលធ្វើឱ្យកម្មករមានជិវភាពធូរធា និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កម្មករអាចមានលទ្ធភាពទិញម៉ូតូ ឡាន ជាពិសេសសាងសង់ផ្ទះ ដែលនេះគឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ឧសភា»។

នៅព្រឹកថ្ងៃទី១ ឧសភា នេះ កម្មករ សហជីព និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួបជុំគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៥ ដែលបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ សិទ្ធិការងារត្រូវបានលើកកម្ពស់ សិទ្ធិសេរីភាពកម្មករនិយោជិត និងសហជីពកាន់តែល្អប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម