ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំវគ្គបណ្តុះបណ្តាល សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅស្រុកវើនសៃ
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំរួមវគ្គទី១ បណ្តុះបណ្តាល ស្តីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ដល់ក្រុមទ្រទ្រង់សុខភាពភូមិ ក្នុងស្រុកវើនសៃ ដើម្បីពង្រឹងការយល់ដឹងបន្ថែម នៅពេលចុះទៅអប់រំ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបឆ្លងសម្រាលកូន ទារកអាយុក្រោម ២ឆ្នាំ តាមខ្នងផ្ទះនីមួយៗ ក្នុងភូមិគោលដៅរបស់ខ្លួន។

កម្មវិធីនេះ នឹងប្រារព្ធទៅនៅសាលប្រជុំសាលាស្រុកវើនសៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ។ ក្នុងនោះ មានចំនួន ៤ឃុំ គឺ ឃុំវើនសៃ ឃុំភ្នំកុក ឃុំប៉ាកាឡាន់ និងឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលនេះ មានកិច្ចសហការរៀបចំដោយក្រុមការងារនៃរដ្ឋបាលខេត្ត និងក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តក្នុង ក្របខ័ណ្ឌគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ សិក្ខាកាមទាំងអស់ នឹងទទួលបានប្រាក់បេសកកម្ម និងថ្លៃធ្វើដំណើរពីលេខាធិការដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះដែរ មានគោលបំណង ដើម្បីបង្កើនចំណេះដឹងអាហារូបត្ថម្ភនៅក្នុងអំឡុងពេល ១ ០០០ថ្ងៃដំបូងនៃជីវិត ជំនាញ និងតួនាទីរបស់ក្រុមទ្រទ្រង់សុខភាពភូមិក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ ស្ត្រី និងកុមារប្រកបដោយភាពជោគជ័យ។

ម៉្យាងវិញទៀត នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចរៀបរាប់អំពីទិដ្ឋភាពទូទៅនៃកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ។ ការកំណត់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមទ្រទ្រង់សុខភាពភូមិក្នុងកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ បង្កើនចំណេះដឹង ជំនាញក្នុងការគួរផែនទីសង្គម និងការប្រាស្រ័យទាក់ទងអន្តរបុគ្គលដើម្បី ផ្លាស់ប្តូរឥរិយាបថក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ។ ព្រមទាំងទទួលបានចំណេះដឹង និងជំនាញអំពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ បង្កើនចំណេះដឹងពីការចុះផ្តល់សេវាសុខភាពមូលដ្ឋាននិងការលើកកម្ពស់មូលនិធិសមធម៌ ។
ក្រុមទ្រទ្រង់សុខភាពភូមិ ដែលអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នឹងមានសមត្ថភាពបំពេញការងារ អាចផ្ទេរចំណេះដឹង ជំនាញដល់ក្រុមម្តាយៗ និងអ្នកថែទាំ កុមារអំពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ។ យល់ដឹងអំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ ស្ត្រី និងកុមារនៅក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា យល់ដឹងអំពីការរៀបចំកៀរគរសហគមន៍ចូលរួមសកម្មភាពចម្បងៗនៅក្នុងកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ។ រៀបចំផែនការអនុវត្តសកម្មភាព និងរបាយការណ៍នៃការអនុវត្តកម្មវិធីឃុំសង្កាត់ សម្រាប់ស្ត្រី និងកុមារ ផ្ញើជូនអ្នកពាក់ព័ន្ធ។
ក្រុមទ្រទ្រង់សុខភាពជាអ្នកស្ម័គ្រចិត្ត សហគមន៍ដែលធ្វើការនៅក្នុងភូមិឃុំ ក្នុង១ភូមិមានចំនួន ២នាក់ នៅក្រោមការគ្រប់គ្រងរបស់ឃុំ ឬសង្កាត់។ មានតួនាទីជាអ្នកអប់រំសុខភាព មាតា កុមារនិងការណែនាំ ម្តាយ ឪពុកឬ អាណាព្យាបាល ផ្តល់អាហារគ្រប់គ្រាន់ទៅលើកុមារ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


