សន្តិសុខសង្គម
បង្ក្រាបរថយន្ត ១ គ្រឿង ដឹកត្រីប្រាក្លាសេ គ្មានច្បាប់អនុញ្ញាត ក្នុងភូមិសាស្ត្រក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំ ផ្នែករដ្ឋបាលជលផលក្រឡាញ់ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយនឹងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបរថយន្តដឹកត្រី ១ គ្រឿង នៅចំណុចភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។

លោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន ៖ រថយន្តម៉ាកសាំយ៉ុង ១ គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C.4980 និង ត្រីប្រាក្លាសេចំនួន ៣.០០០ គីឡូក្រាម ដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិតអនុញ្ញាតដែលជាបទល្មើសជលផល។

ក្រោយពីបានពិនិត្យមើលសព្វគ្រប់រួចមក សមត្ថកិច្ច បានកសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្ដែង តាមនីតិវិធីច្បាប់ស្ដីពីជលផល។ ចំណែកវត្ថុតាងរថយន្ត ត្រីប្រាក្លាសេចំនួន ៣.០០០ គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ ព្រោះម្ចាស់ត្រីខាងលើបានយល់ព្រមផាកពិន័យតាមច្បាប់។

ដោយឡែកបើតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកត្រីប្រាក្លាសេ ទាំងនោះ ត្រូវបានឈ្មួញដឹកចេញពីព្រំដែនប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រអូរបីជាន់ ដឹកជញ្ជូនយកមកចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប និងខេត្តកំពង់ធំ៕
អត្ថបទ ៖ ជុន កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


