Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​មិនខ្លាច​ទណ្ឌកម្ម​អឺរ៉ុប ដោយសារ​មហាអំណាច​អឺរ៉ុប​នៅ​តែ​នាំចូល​​ឥន្ធនរបស់ខ្លួន​

បានផុស

នៅ

​​ប្រធានាធិបតី​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន មិន​ខ្វល់​ខ្ខាយ​​នឹង​ការ​ព្រមាន​ជា​មុន​របស់​​សហភាព​អឺរ៉ុប​​ដែលគម្រាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចបន្ថែម​ទៀត ក្នុងករណីដែល​​ប្រធានាធិបតីរុស្ស៊ី​ មិន​ទៅចូលរួម​ចរចា​​​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន​​នៅ​ថ្ងៃទី​១៥​នោះទេ។

កបាល់​ដឹកប្រេងរុស្ស៊ី។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិនត្រឹមតែ​មិនខ្វល់​ខ្វាយ​និង​អើពើ​​ចំពោះ​ការ​គាំទ្រ​​ដាក់​ទណ្ឌកម្ម​​បន្ថែម​ ដែលរហូតដល់​ពេលនេះ​​​មាន​រហូតដល់​១៧​លើក​រួច​ទៅ​ហើយ ​ប្រធានាធិបតីរុស្ស៊ី​​​​លោក វ៉្លាឌីមៀរ ពូទីន ​ថែម​ទាំង​ចាត់​បញ្ជូន​​​អ្នក​ចរចា​​កម្រិត​ទាបជា​ង​ ​​កម្រិត​ដែល​ទៅ​ចរចា​ជាមួយសហរដ្ឋអាមេរិក២​លើក​កន្លងទៅ ដោយ​លើក​ទី​១​​នៅ​ទីក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​​កុម្ភៈ និង​ លើក​ទី​២​នៅ​ប្រទេសតួកគី ដោយ​កាល​នោះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ លោក Sergey Lovrov​។

​ប៉ុន្តែ​ក្រោយ​ការ​ព្រមាន​ផ្ទួន​ៗ​មក​ការ​ចរចា​​ត្រង់​ជាមួយអ៊ុយក្រែន ដែលលោក​ពូទីន​បាន​​លើក​លែង​ការ​ដាក់​លក្ខខណ្ឌ​ជាមុន ប្រធានាធិបតីរុស្ស៊ី បញ្ជូន​​ត្រឹម​ជំនួយការ​របស់​លោក ​អនុរដ្ឋមន្ត្រីការ​បរទេស និង​មន្ត្រី​យោធា​​ថ្នាក់​ក្រោមៗ​ ទៅកាន់ទីក្រុង​​​​អ៊ីស្តង់ប៊ុលប្រទេស​តួកគី​សម្រាប់​ការចរចា​ប៉ុណ្ណោះ។

ប្រទេសមហាអំណាច​នៅ​​​អឹរ៉ុប ​មាន​បារាំង​និង​អង់គ្លេស និង​​​ប្រទេសមហាអំណាច​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ មាន​​អាល្លឺម៉ង់ ​​​ជាដើម សុទ្ធ​តែ​​​ បង្ហាញ​ជំហរ​នៅពីក្រោយ​អ៊ុយក្រែន​ដើម្បី​ប្រឆាំង​​​​​​មហាអំណាច​រុស្ស៊ី ក្នុងសង្គ្រាម​​ដែលបាន​អូសបន្លាយ​ជាង​៣ឆ្នាំ និង​ទាមទារ​ឲ្យ​​​រុស្ស៊ី​បញ្ចប់​សង្គ្រាម​​ ដោយ​ចាប់​ផ្តើម​​ទទួលយក​បទ​ឈប់​បាញ់​​រយៈពេល​៣០ថ្ងៃដែល​​តាក់​តែង​ឡើង​ដោយ​សហរដ្ឋអាមេរិក​កាល​ពី​​ចុង​ខែ​មីនា​​​។​

​នៅ​ក្នុង​កញ្ចប់ទណ្ឌកម្មថ្មី​ទី១៧​​របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្សី ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៤​ឧសភា ​ដែលសំដៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​​នាវា​ដឹក​ប្រេង​​​​ប្រមាណ​ជិត​២០០​គ្រឿង​ចេញ​ពី​ប្រទេសរុស្ស៊ី​​​ទៅកាន់​​ប្រទេសនានា​។ កញ្ចប់ទណ្ឌកម្ម​ថ្មី​នេះ​ក៏សំដៅ​ផង​ដែរ​​ លើការនាំចេញសារធាតុគីមីដែលប្រើពីរដង និងដាក់ទណ្ឌកម្មប្រឆាំង​បុគ្គល និងអង្គភាពពាក់ព័ន្ធទៅនឹងការគាំទ្រផ្នែកយោធា និងការគេចវេសពីទណ្ឌកម្ម។

កប៉ាល់ដឹកប្រេង​​របស់​រុស្ស៊ី​នៅតំបន់​អាក់ទិក។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងមូស្គូនឹងមិន​​ទុកឲ្យ​ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងខ្លួន​ដោយគ្មានការឆ្លើយតបនោះទេ ហើយនឹងចាត់វិធានការតបតដែលបានផ្ទៀងផ្ទាត់ ដែលនឹងគិតគូរពីផលប្រយោជន៍របស់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន។

​ទីភ្នាក់ងារ​​ព័ត៌មានរុស្ស៊ី TASS បាន​ស្រង់សម្តី​​អ្នកនាំពាក្យ​ដូច​និយាយថា៖«ពិតណាស់ ដូចដែលអ្នកដឹងហើយ មិនមែនកញ្ចប់​មួយក្នុងចំណោមទណ្ឌកម្មទាំងនេះ ដំណើរការដោយគ្មានប្រតិកម្មត្រឹមត្រូវពីភាគីរុស្ស៊ីនោះទេ។ វិធានការដែលត្រូវយកមកពិចារណា ដោយ​ជាដំបូង និងសំខាន់បំផុតគឺ​ផលប្រយោជន៍របស់យើង ផលប្រយោជន៍នៃប្រទេសរបស់យើង និងប្រជាពលរដ្ឋរបស់យើង​»។

​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី​​ច្រើនតែ​ខ្សោយ ដោយសារ​តែ​ប្រទេសសមាជិក​​សហភាព​អឺរ៉ុប​​​​​​មួយចំនួន​នៅរក្សា​​ការនាំ​ចូល​ពី​​​ថាមពល​ពីរុស្ស៊ី មាន​ជា​អាថ៌ ប្រទេស​​ ហុងគ្រី ស្លូវ៉ាគី ហើយ​ក៏មាន​ដែរ​ប្រទេសបារាំង និង​អាល្លឺម៉ង់ ដែល​នៅពឹង​ផ្អែក​​ឥន្ធនៈហ្វូស៊ីល​ពី​ប្រទេស​រុស្ស៊ី​។

​រហូតដល់​ពេលនេះ អឺរ៉ុប​បាន​បង្ក​​ក​ទ្រព្យ​របស់​រុស្ស៊ី​ជាង​២០០ពាន់​លាន​​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អឺរ៉ុប និង​បាន​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​បុគ្គល និង​ក្រុម​ហ៊ុន​ជាច្រើនរបស់​រុស្ស៊ី ប៉ុន្តែ​រុស្ស៊ី​បាន​បង្វែ​រ​ការ​ផ្គត់ផ្គង់​មក​កាន់​តំបន់​អាស៊ី មាន​ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម​ដើម្បី​ទទួលបានហិរញ្ញវត្ថុ​​សម្រាប់​​អនុវត្តសង្គ្រាម​នៅអ៊ុយក្រែន​៕​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ វិនាទី មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យទម្លាក់មន្ត្រីពី​ថ្នាក់​កណ្ដាល​ទៅប៉ុស្តិ៍នគរបាលឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រុស្ស៊ី​មិនខ្លាច​ទណ្ឌកម្ម​អឺរ៉ុប ដោយសារ​មហាអំណាច​អឺរ៉ុប​នៅ​តែ​នាំចូល​​ឥន្ធនរបស់ខ្លួន​

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីស្នើពលរដ្ឋបើកចិត្តឱ្យទូលាយចំពោះកិច្ចសហការនគរបាលជាមួយប្រទេសជិតខាង

កីឡា៤២ នាទីutes មុន

សហព័ន្ធកីឡា​វាយ​កូន​ឃ្លី​តុ​ ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ទាំង​ឈុត​ធំ​ និង​ថ្នាល​សរុប​ ១៤នាក់​ត្រៀម​ស៊ីហ្គេម​នៅ​ថៃ​

សេដ្ឋកិច្ច៤៥ នាទីutes មុន

រដ្ឋ គ្មានគម្រោងលក់ព្រលានយន្តហោះភ្នំពេញ ឱ្យឯកជន ដោយគ្រោងរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ សម្រាប់​សាធារណៈជន

ចរាចរណ៍១៩ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៦ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២២ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍២០ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម