ព័ត៌មានអន្ដរជាតិ
មហាអំណាចអឺរ៉ុប ប្រកូកប្រកាសឲ្យរឹតទណ្ឌកម្មរុស្ស៊ី បើពូទីន នៅតែរឹងមិនព្រមឈប់បាញ់
បណ្តាប្រទេសជាមហាអំណាចអឺរ៉ុបដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់ បូករួមទាំងប៉ូឡូញផងដែរនោះបានប្រកូកប្រកាសឲ្យមានការដាក់ទណ្ឌកម្មលើរុស្ស៊ីរឹតខ្លាំង ប្រសិនបើលោក ពូទីន មិនព្រមឈប់បាញ់ទេ ប៉ុន្តែក្នុងនោះគេឃើញថា ប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស អេម៉ាញូអែល ម៉ាក្រុង គឺជាអ្នកចេញមុខចេញមាត់ជាងក្នុងការអំពាវនាវឲ្យដាក់សម្ពាធខ្លាំងលើទីក្រុងមូស្គូ។

តាមពិតទៅបើមានការឯកភាពគ្នានោះ បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន នឹងត្រូវចូលជាធរមានចាប់តាំងពីថ្ងៃចន្ទទី១២ខែឧសភាមកម្ល៉េះ ប៉ុន្តែមកដល់ថ្ងៃនេះហើយ គ្មានឃើញសញ្ញាវិជ្ជមានណាមួយលេចចេញសោះ ជាហេតុធ្វើឲ្យអឺរ៉ុបមិនសប្បាយចិត្ត ទើបលោកម៉ាក្រុង អំពាវនាវបែបនេះតែម្តង។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍បារាំងកាលពីថ្ងៃពុធទី១៤ខែឧសភាឆ្នាំ២០២៥ លោកម៉ាក្រុងនិយាយថា៖ «គោលដៅរបស់យើងគឺត្រូវដាក់ទណ្ឌកម្មរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ បើទីក្រុងមូស្គូ នៅតែរឹងទទឹងមិនព្រមឈប់បាញ់។ យើងកំពុងពិចារណាលើរឿងនេះ ជាពិសេសផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុ ព្រមទាំងប្រេងនិងឧស្ម័នរបស់រុស្ស៊ី»។
បទសម្ភាសនេះត្រូវបានចាក់ផ្សាយចំពេលគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែន ត្រៀមជួបគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ដើម្បីចរចាត្រួសត្រាយផ្លូវឈានឆ្ពោះទៅរកសន្តិភាព។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់ទាំងចាប់ផ្តើមផង កិច្ចប្រជុំកំពូលនេះ បានដួលរលំបាត់ទៅហើយ បន្ទាប់ពីលោក ពូទីន បដិសេធចូលរួម ដែលជំរុញឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ប្រកាសដកខ្លួនចេញដែរ។
លោក ហ្សេលេនស្គី បានសម្តែងការខកចិត្តចំពោះការបាត់បង់ឱកាសសម្រាប់កិច្ចចរចាដោយផ្ទាល់នេះ។
ដោយគ្មានវត្តមានលោកពូទីន, វិមានក្រឹមឡាំងបានបង្ហាញឈ្មោះគណៈប្រតិភូដែលនឹងត្រូវទៅជួបចរចាជាមួយភាគីអ៊ុយក្រែន ដោយគណៈប្រតិភូនោះគឺនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិនទាន់ចាប់ផ្ដើមផងក៏បរាជ័យបាត់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


