ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ខកចិត្តដែលថា អ៊ុយក្រែនរងសម្ពាធការទូតច្រើនជាងរុស្ស៊ីទៅទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្តែងការខកចិត្តចំពោះអ្វីដែលលោកយល់ថាជាសម្ពាធការទូតមិនសមាមាត្រលើអ៊ុយក្រែនដើម្បីបញ្ចប់សង្រ្គាម ខណៈរុស្ស៊ីដែលជាអ្នកឈ្លានពាន ប្រឈមមុខនឹងការបង្ខិតបង្ខំអន្តរជាតិតិចជាង។

យោងតាមការចុះផ្សាយនៅថ្ងៃទី១៦ឧសភានេះរបស់សារព័ត៌មាន Kyiv Independent លោក ហ្សេលេនស្គី បាននិយាយថា៖ «ប្រធានាធិបតី ត្រាំ គិតថា ខ្លួននឹងជួយប្រសិនបើយើងដាក់សម្ពាធភាគីទាំងសងខាង។ ខ្ញុំគិតថា ពួកគេដាក់សម្ពាធអ៊ុយក្រែនច្រើនជាងពួកគេដាក់សម្ពាធលើរុស្ស៊ី»។
មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា៖ «សម្ពាធមិនគួរត្រូវបានអនុវត្តលើភាគីតែម្ខាងទេ ហើយយើងចង់ឃើញសម្ពាធនេះដាក់លើរុស្ស៊ី និងលើ(ប្រធានាធិបតីរុស្ស៊ី)ពូទីន»។
ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងស្របពេលកិច្ចចរចាសន្តិភាពជាថ្មីដែលកំពុងរៀបចំក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាការចរចាផ្ទាល់លើកដំបូងរវាងអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។
អ៊ុយក្រែនបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិ Rustem Umerov ទៅកាន់កិច្ចពិភាក្សានេះ ដោយបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយការទូត។ ផ្ទុយទៅវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជ្រើសរើសមិនចូលរួមទេ ដោយបញ្ជូនគណៈប្រតិភូថ្នាក់ក្រោម ដឹកនាំដោយជំនួយការលោក វ្ល៉ាឌីមៀរ មេឌីនស្គី។ លោក ហ្សេលេនស្គី បានរិះគន់ចំណាត់ការនេះ ដោយពណ៌នាគណៈប្រតិភូរុស្ស៊ីថាជា «ទីងមោង» និងចោទសួរពីភាពម៉ត់ចត់របស់ទីក្រុងមូស្គូចំពោះការសម្រេចបាននូវសន្តិភាព។
គួរសម្គាល់ថា របៀបវារៈចម្បងនៃកិច្ចចរចាលើកនេះ ត្រូវគេរំពឹងថានឹងពាក់ព័ន្ធនឹងសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយមិនត្រូវប្ដូរជាមួយបូរណភាពទឹកដីរបស់អ៊ុយក្រែនជាដាច់ខាត។ លោកបានព្រមានថា ការបញ្ឈប់ជម្លោះដោយមិនទាមទារយកទឹកដីដែលរុស្ស៊ីកាន់កាប់មកវិញ នឹងគ្រាន់តែអនុញ្ញាតឲ្យរុស្ស៊ីមានពេលរៀបចំខ្លួនឡើងវិញ និងអាចចាប់ផ្តើមការវាយលុកផ្សេងទៀតនាពេលអនាគតតែប៉ុណ្ណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ៖ «ការចរចាសន្តិភាពអ៊ុយក្រែនគ្មានបានផលឡើយ បើខ្ញុំនិងពូទីន មិនចូលរួម»
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


