កីឡា
ព្រះខ័នរាជស្វាយរៀង នឹងទទួលពានលីគ ជាផ្លូវការ នៅថ្ងៃអាទិត្យនេះ
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាល២០២៤-២៥ នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាពេលវេលានៃការប្រកួតចុងក្រោយ និងពិធីប្រគល់ពានរង្វាន់ មេដាយដល់ម្ចាស់ជើងឯកតែម្តង។

ក្លិបព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការប្រកួតបិទបញ្ចប់រដូវកាល។ បន្ទាប់ពីបញ្ចប់ការប្រកួត ពិធីប្រគល់ពានរង្វាន់ និងមេដាយជាផ្លូវការ ដល់ក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង នឹងធ្វើនៅយប់ថ្ងៃអាទិត្យនេះតែម្តង។

ទោះបីជាយ៉ាងណា ពានរង្វាន់ឯកត្តជនផ្សេងៗ ទំនងជាមិនបានធ្វើនៅថ្ងៃជាមួយគ្នានេះទេ ពីព្រោះគណៈកម្មការរៀបចំការប្រកួតបានរៀបចំកម្មវិធីមួយទៀតដែលនឹងអញ្ជើញអ្នកពាក់ព័ន្ធ ជ័យលាភី និងអ្នកសារព័ត៌មានដើម្បីចូលរួមក្នុងថ្ងៃផ្សេងទៀត។

ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវប្រកួតគ្នាបិទបញ្ចប់រដូវកាលលីគកំពូលកម្ពុជា ហើយត្រូវប៉ះគ្នាម្តងទៀតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជាក្រុមដែលបានជួបគ្នាច្រើនជាងគេនៅក្នុងរដូវកាលនេះពោលគឺត្រូវជួបគ្នា៦លើក៖
- ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន (ពាន Cambodian Super Cup)
- ព្រះខ័នរាជស្វាយរៀង ៣-៤ ភ្នំពេញក្រោន (លីគ ជើងទី១)
- ព្រះខ័នរាជស្វាយរៀង ៣-១ ភ្នំពេញក្រោន (លីគជើងទី២)
- ព្រះខ័នរាជស្វាយរៀង ២-០ ភ្នំពេញក្រោន (លីគជើងទី១ វគ្គ៦ក្រុម)
- ព្រះខ័នរាជស្វាយររៀង vs ភ្នំពេញក្រោន (លីគជើងទី២ វគ្គ៦ក្រុម)
- ព្រះខ័នរាជស្វាយររៀង vs ភ្នំពេញក្រោន (ពានសម្តេចតេជោ វគ្គផ្តាច់ព្រ័ត្រ)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


