ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះនៅអតីតមូលដ្ឋានទ័ពអង់គ្លេសសម្លាប់អ្នកពន្លត់អគ្គិភ័យ២នាក់ និងជនស៊ីវិលម្នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែឧសភានេះ អ្នកពន្លត់អគ្គិភ័យពីរនាក់ និងជនស៊ីវិលម្នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យមួយនៅឯអតីតមូលដ្ឋានយោធាអង់គ្លេសដែលឥឡូវនេះត្រូវបានប្រើដើម្បីរំលឹកដល់ប្រវត្តិសាស្រ្តនៃទ័ពអាកាស និងកីឡាម៉ូតូ។

អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងឃ្លាំងដ៏ធំមួយនៅអតីតមូលដ្ឋានទ័ពអាកាសនៅទីក្រុង Bicester ជិតសកលវិទ្យាល័យ Oxford ។ ផ្សែងដ៏ខ្មួលខ្មាញ់បាញ់ទៅលើអាកាស ត្រូវបានគេមើលឃើញជាច្រើនគីឡូម៉ែត្រ ហើយសាក្សីបាននិយាយថា «ឮសំឡេងផ្ទុះ» ដ៏ខ្លាំង។ នៅក្នុងហេតុការណ៍នេះមានក្រុមការងារពន្លត់អគ្កិភ័យ២នាក់និងជនស៊ីវិលម្នាក់ បានស្លាប់ ចំណែកអ្នកពន្លត់អគ្គិភ័យ២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរបួសធ្ងន់។
ប្រធានផ្នែកពន្លត់អគ្គីភ័យរបស់តំបន់ Oxfordshire លោក Rob MacDougall នៅក្នុងសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្តមួយនៅជិតកន្លែងនោះថា គាត់មាន «មោទនភាពយ៉ាងខ្លាំង» ចំពោះភាពក្លាហានដែលបង្ហាញដោយក្រុមអ្នកសង្គ្រោះបន្ទាន់ទាំងអស់ចំពោះគ្រោះអគ្គីភ័យដ៏ធំនេះនិងមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យនេះ។
គ្រោះអគ្គិភ័យនេះអាចបានគ្រប់គ្រងបានកាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែក្រុមបុគ្គលិកនៅតែស្ថិតនៅកន្លែងកើតហេតុ។ ក្រោយប្រតិបត្តិការពន្លត់ប៉ូលិសនឹងធ្វើការការស៊ើបអង្កេតលើមូលហេតុនៃការឆេះនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


