Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលកាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្ត

បានផុស

នៅ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:១០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថានៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោក ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០៣គ្រឿង  (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។

លុះមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ វិនាទី មុន

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលកាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្ត

ព័ត៌មានជាតិ១៨ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍បង្កដោយលោកសក្តិ៥៖ នាយករដ្ឋមន្ត្រី ធានាអះអាងមិនឱ្យបុគ្គលនេះរួចពីសំណាញ់ច្បាប់ឡើយ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ទិវាចងចាំនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្រោមការរៀបចំនិងចាត់ចែង ដោយសាលារាជធានីភ្នំពេញ

កីឡា១ ម៉ោង មុន

រង្វាន់​រថយន្ត​១​គ្រឿង ម៉ូតូ៣​គ្រឿង​កំពុង​រង់ចាំ​ម្ចាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​តេជោ

សន្តិសុខសង្គម១ ម៉ោង មុន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានការថមថយច្រើន ក្រោយរបាំងចែកទ្រូងផ្លូវត្រូវបានដាក់រួចរាល់

Sokha Hotels

ព័ត៌មានពេញនិយម