សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Ruili តភ្ជាប់ជើងហោះហើរឡើងវិញ ដឹកភ្ញៀវទេសចរចិន ១២៥ នាក់ ចុះចតនៅខេត្តព្រះសីហនុ
លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ជើងហោះហើរត្រង់រវាងទីក្រុងវ៉ូស៊ី និងក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ចាប់ពីថ្ងៃទី ១៨ ខែ ឧសភានេះ ហើយការតភ្ជាប់នេះ នឹងបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរធុរជន និងទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរប្រចាំសប្ដាហ៍ឡើងវិញមកខេត្តព្រះសីហនុ ដោយបានដឹកភ្ញៀវទេសចរ ជនជាតិចិនចំនួន១២៥នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន ចុះចតនៅលានយន្តហោះ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីទស្សនាកម្សាន្ត តាមបណ្តារមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ។
នេះជាងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជាលើកដំបូងបន្ទាប់ពីការផ្អាករយៈពេលជាង២ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៤ ម៉ឺននាក់ កើន៧%។
ក្នុងចំណោមភ្ញៀវទេសចរជាង ១,៨៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួនជាង ៥០,១៦ ម៉ឺននាក់ កើន ១៩,៥% វៀតណាមជាង ៣០,៤៦ ម៉ឺននាក់ កើន ១,៨% និងចិនជាង ២៨,៦១% កើន ៥០,៦%។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់៕




អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ