ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ៖ វិទ្យាស្ថានជាតិអប់រំ ត្រូវបានកែសម្រួលឡើងវិញជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសរំលេចថា វិទ្យាស្ថានជាតិអប់រំ ត្រូវបានកែសម្រួលឡើងវិញជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ មានមហាវិទ្យាល័យចំនួន ៤ និងមានរចនាសម្ព័ន្ធគ្រប់គ្រងទំនើប ហើយបច្ចុប្បន្ន ជាសាលាគរុកោសល្យគំរូ សម្រាប់និរន្តភាពនៃប្រព័ន្ធអប់រំកម្ពុជា។ លោកបានលើកឡើងបែបនេះ នៅក្នុងវីដេអូស្តីពី «កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ឆ្នាំ២០២១-២០២៥ ឆ្ពោះទៅមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនប្រកបដោយឧត្ដមភាព»។

លោកបានបញ្ជាក់ថា៖«ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ក៏ដូចជាខាងផ្នែកកម្មវិធីសិក្សា ប្រព័ន្ធដឹកនាំ និងប្រព័ន្ធគ្រប់គ្រងដោយឈរទៅលើគោលការណ៍ អភិបាលកិច្ចល្អជាស្នូល»។
សមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ការសាងសង់អគារមហាវិទ្យាល័យ គរុកោសល្យមួយខ្នង, ការសាងសង់បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលប្រមូលផ្តុំនូវឯកសារគោលនយោបាយអប់រំ ច្បាប់ និងវិធីសាស្រ្តបង្រៀនថ្មីៗ, ការជួសជុលកែកម្អអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន ១៦ រួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្តន៍ និងសាលាបឋមសិក្សា។ ការបំពាក់សម្ភារសិក្សា បន្ទប់រៀនវៃឆ្លាត បន្ទប់ផលិតមាតិការឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ និងបន្ទប់សុខភាពជាដើម។ លោកបញ្ជាក់ទៀតថា៖«ចំណុចដែលគួរឱ្យកត់សម្គាល់ គឺវិទ្យាស្ថានជាតិអប់រំ ចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សម្រាប់បណ្តុះបណ្តាលគ្រូ ដើម្បីឱ្យបានយល់ និងមានបំណិនផ្នែក AI» ។


លោកបន្ថែមថា វិទ្យាស្ថានអប់រំមានបេសកកម្ម លើកកម្ពស់ការបង្រៀន និងការរៀន សម្រាប់សតវត្សទី២១ និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន ក្នុងនោះ អ្នកដឹកនាំក្នុងវិស័យអប់រំ និងអ្នកស្រាវជ្រាវនៅកម្ពុជា បានប្រកាន់ខ្ជាប់ខ្ជួននូវគុណតម្លៃស្នូលរួមមានឧត្តមភាព គុណភាព សុចរិត សមធម៌ និងនវានុវត្តន៍ ។
គួរជម្រាបថា វិទ្យាស្ថានជាតិអប់រំ (NIE) ត្រូវបានបង្កើតឡើងក្នុងសម័យអាណានិគមនិយមបារាំង ក្នុងឆ្នាំ ១៩១៤ ដែលឈ្មោះដើមគឺភាសាបារាំងជាសាលាបឋមសិក្សា ហើយវិទ្យាស្ថានបានផ្លាស់ប្តូរឈ្មោះ និងតួនាទីតាមសម័យកាល ស្របទៅនឹងតម្រូវការនៃប្រព័ន្ធអប់រំជាតិកម្ពុជា និងត្រូវបានបិទជាបណ្តោះអាសន្ននៅក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥ ។

នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
វិទ្យាស្ថាននេះ បានដើរតួនាទីស្នូលនៃប្រព័ន្ធអប់រំជាតិរបស់កម្ពុជា ដែលប្តេជ្ញាចិត្តពង្រឹងឧត្តមភាពក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាពដើម្បីឆ្លើយតប ទៅនឹងចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅវិបុលភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


