ព័ត៌មានជាតិ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩៦៧ ប័ណ្ណ ស្មើនឹង ៦៣៥ គ្រួសារ ត្រូវបានចែកជូនពលរដ្ឋនៅឃុំរក្សា ស្រុករវៀង
កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិដូនម៉ា និងភូមិសំរោង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឲ្យដឹងថា អាជ្ញាធរជំនាញ នៃស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តព្រះវិហារ បានធ្វើទិន្នន័យដីធ្លី និងវាស់វែងបញ្ចប់ ព្រមទាំងបិទផ្សាយរួចរាល់ហើយ នៅតែបន្តចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បានឲ្យដឹងដែរថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្នុងការវាស់វែង និងគូសប្លង់ដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិដូនម៉ា និងភូមិសំរោង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានបញ្ចប់ទាំងស្រុង ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ៩៦៧ ប័ណ្ណ ស្មើនឹង ៦៣៥ គ្រួសារ។

ដោយឡែក លោក មិន ស៊ីថា បានថ្លែងថា ប័ណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់ សម្តេចមហាបវរធិបតី ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើង។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឲ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឲ្យមានការលំបាកនៅពេលយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។

លោកបន្ថែមថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ លោកក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីកត្តាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


