Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្ដិធម៌បញ្ជា​ទៅ​អយ្យការតុលាការខេត្តព្រៃវែងពន្លឿន​ចំណាត់ការ​បណ្ដឹងមួយដែលទុកពេលដល់ជាង៦ខែ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កើត រិទ្ធ បានបញ្ជាទៅ​អយ្យការ​សាលា​ដំបូង​ខេត្ត​ព្រៃវែងឱ្យ​​ពន្លឿនចំណាត់​ការ​បណ្ដឹងមួយ​ដែល​ដើមបណ្ដឹង​ថាទុក​ពេល​ដល់​ជាង​៦ខែហើយ​គ្មាន​ចំណាត់ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​លិខិត​ចុះ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី កើត​ រិទ្ធ បាន​ជម្រាបទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​លោក គុជ គីមឡុង ឱ្យពិនិត្យ​មើល​បណ្ដឹង​ព្រហ្ម​ទណ្ឌរបស់​ឈ្មោះ ឯម សុខសុវណ្ណ ដែល​បាន​ប្ដឹង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​តាំង​ពី​ថ្ងៃ២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ឱ្យ​ចាត់ការ​ឱ្យ​បាន​ឆាប់​រហ័ស​និង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។

ក្នុង​លិខិត​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរុញ​ថា៖ «សូម​ឯកឧត្តម​ពិនិត្យ និង​ជំរុញ​ចំណាត់​ការ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​និង​ឱ្យ​បាន​ត្រឹម​ត្រូវស្របតាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​រាយការណ៍​អំពី​លទ្ធផល​នៃ​ចំណាត់​ការ​នៃ​សំណុំរឿង​នេះ​មក​លេខាធិការ​ដ្ឋាន​នៃ​គណៈបញ្ជា​ការ​ដឹក​នាំ​យុទ្ធការ​»។

លោកឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថាក្នុងករណី​ដែល​មាន​ឧបសគ្គ ឬ​បញ្ហា​ ក្នុង​ចំណាត់​ការ​លើ​សំណុំរឿង​នេះ សូម​ធ្វើ​ការ​រាយការណ៍​មក​គណៈបញ្ជាការដឹង​កនាំ​យុទ្ធនាការ​ដើម្បីមាន​មូលដ្ឋាន​ចាត់​ការ​បន្ត។

យោង​តាម​ពាក្យ​សុំ​អន្តរាគមន៍​លោក​ ​ឯម សុខសុវណ្ណ ជូន​រដ្ឋមន្ត្រី​យុត្តិ​ធម៌បាន​បញ្ជាក់​ថាបណ្ដឹង​របស់​គាត់បាន​ដាក់​ទៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដោយ​បាន​ប្ដឹង​មនុស្ស១០នាក់ពី​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុសច្បាប់ ឆបោក រំលោភលើ​ទំនុកចិត្ត  ការ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ក្នុង​ការ​បំពេញ​មុខងារសាធារណៈ និង​ការ​ក្លែង​បន្លំ។ លោកបញ្ជាក់​ថា​តាំង​ពី​បាន​ប្ដឹង​មក​អយ្យការបាន​ជួបលោក​តែ​ម្ដង​គត់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបញ្ជាក់​ក្នុង​បណ្ដឹង​នោះថា៖ «បើ​គិត​ចាប់ពីថ្ងៃដាក់​ពាក្យបណ្ដឹង​រហូត​មក​ដល់​បច្ចុប្បន្នគឺ​មាន​រយៈពេល​សរុប​៦ខែ​ជាង​ទៅ​ហើយ​ដែល​ស្ថាប័នអយ្យការ​អមសាលា​ដំបូង​ខេត្តព្រៃវែងបាន​ចាត់​ការ​យឺតយ៉ាវយ៉ាង​ស្ងាត់​ស្ងៀម ហាក់​បីដូចជាមិន​បន្ត​ចាត់ការ​សំណុំរឿងនេះស្របតាម​ច្បាប់ ពិសេស​តាម​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌ខាង​លើឡើយ»។

គួរឱ្យដឹង​ដែរ​ថារដ្ឋាភិបាលបានដាក់​អនុវត្តន៍​ជំរុញ​និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួត​ពីនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតីនៅតាម​តុលាការកាលពីថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២៤ ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ជា​ប្រធាន​គណៈបញ្ជាការ​លើ​ការ​អនុវត្តន៍​នេះ។ លោករដ្ឋមន្ត្រីធ្លាប់​លើក​ឡើង​ថាការ​ដំណើរ​ការ​នីតិវិធី​ស្វែង​រក​យុត្តិធម៌​យឺតយ៉ាវ ស្មើនឹង​អយុត្តិធម៌ និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌នៃ​តុលាការ​កម្ពុជា​ផងដែរ​។

គិត​ត្រឹម​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ២០២៥ មាន​រយៈពេល​១ឆ្នាំ​នៃ​យុទ្ធនាការពន្លឿនការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តុលាការ ក្រសួង​យុត្តិធម៌បានទទួល​បណ្ដឹង​សុំ​ឱ្យពន្លឿន​នីតិវិធីចំនួន​ ១ ១៦៣ករណី​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ វិនាទី មុន

ក្រសួងសុខាភិបាល៖ ធនាគារពិភពលោក ប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីយុត្ដិធម៌បញ្ជា​ទៅ​អយ្យការតុលាការខេត្តព្រៃវែងពន្លឿន​ចំណាត់ការ​បណ្ដឹងមួយដែលទុកពេលដល់ជាង៦ខែ

ព័ត៌មានជាតិ១០ នាទីutes មុន

​កម្មវិធី​រដ្ឋបាល​ឌីជីថល​ប្រកាស​ឲ្យ​ប្រើប្រាស់​ ជំរុញភាពស្អាត ភាពបៃតង និង​ចីរភាព នៅកម្ពុជា

ព័ត៌មានជាតិ១១ នាទីutes មុន

ម្ចាស់មេដាយស៊ីហ្គេម​៣គ្រឿងផ្នែក​​ជឺជីតស៊ូ​ តាំងចិត្ត​ដណ្ដើម​មេដាយជា​ថ្មីនៅឯ​ប្រទេស​ហ្សកដានី

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ត្រីជំនាញស្ទាក់ចាប់ពងមាន់១៨០០០គ្រាប់ នាំចូលពីប្រទេសវៀតណាមខុសច្បាប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ពលរដ្ឋអាចធ្វើដំណើរដោយគ្មានក្ដីភិតភ័យទៀតឡើយ

Sokha Hotels

ព័ត៌មានពេញនិយម