ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង វាយគង និងទូងស្គរ ក្រើនរំលឹកពលរដ្ឋពីជំងឺកូវីដ១៩
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង យប់ថ្ងៃទី២៨ មីនា បានចូលរួមកម្មវិធីសូត្រមន្ត និងទូងស្គរ វាយគងជាមួយព្រះសង្ឃ ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តបតាមអនុសាសន៍ណែនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ទូងស្គរ វាយជួង ព្រមៗគ្នា ក្នុង១ថ្ងៃ ៥ដង គោរពតាមវិធានការណ៍ «៣ ការពារ និង ៣កុំ»។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តខេត្តកោះកុង អញ្ជីញសូត្រធម៌ វាយគង ទូងស្គរ ព្រមគ្នា ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល។


លោកស្រី ក៏បានបួងសួងដល់បារមីវត្ថុសក្ដិសិទ្ធិ ទាំងឡាយទាំងពួងលើលោកនេះ សូមជួយថែរក្សាដល់ប្រជាពលរដ្ឋរក្នុងខេត្តកោះកុង ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។



ចំណែកឯពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តខេត្តកោះកុង ដែលបានយកព្រះទ័យទុកដាក់រៀបចំពិធីនេះ និងសូមអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោកស្រី មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ដែលបានឆ្លៀតឱកាសផ្តល់កិត្តិយសចូលរួមពិធីដ៏មានសារៈសំខាន់នេះ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


