កីឡា
កីឡាការិនីវ័យ២០ឆ្នាំ ហេង ស៊ីវហ៊ាង ឈ្នះមេដាយអន្តរជាតិ១៨គ្រឿង
កីឡាការិនីវ័យក្មេង ហេង ស៊ីវហ៊ាង បានឈ្នះមេដាយចំនួន១៨គ្រឿងហើយក្នុងអាជីពកីឡាជឺជីតស៊ូដែលកញ្ញាបានចាប់យកក្នុងរយៈពេលប្រមាណ៣ឆ្នាំប៉ុណ្ណោះ។

កញ្ញា ហេង ស៊ីវហ៊ាង បានចាប់ផ្តើមហ្វឹកហាត់កីឡាតេក្វាន់ដូដំបូងនៅឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២២ ក៏បានប្តូរទៅហ្វឹកហាត់កីឡាជឺជីតស៊ូវិញ ដោយសារកីឡាតេក្វាន់ដូសំបូរកីឡាការិនីមានការប្រកួតប្រជែងច្រើន។

គោលបំណងចម្បងនៃការប្តូរទៅហ្វឹកហាត់កីឡាជឺជីតស៊ូគឺ ដើម្បីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។ ពេលនោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាត្រូវការកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម ដូច្នេះហើយបានជាកញ្ញាសម្រេចចាប់យកកីឡាថ្មីមួយនេះ។

ការប្រឹងប្រែងរយៈពេលប៉ុន្មានខែមុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានផ្តល់ឲ្យកីឡាការិនីរូបនេះទទួលបានមេដាយប្រាក់ ៣ គ្រឿងជូនជាតិក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។ បន្ទាប់មក កញ្ញា បានចេញប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនគិតចាប់តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥។ សរុបទៅ កញ្ញាបានឈ្នះមេដាស មាស ៥ ប្រាក់ ៩ និងសំរិទ្ធ ៤។

កីឡាស៊ីហ្គេម
- ឆ្នាំ២០២៣៖ មេដាយប្រាក់ ៣
ព្រឹត្តិការណ៍ JJIF Ju-Jitsu E Tournament
- ឆ្នាំ២០២៣៖ មេដាយប្រាក់ ១
ព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia
- ឆ្នាំ២០២៤៖ មេដាយមាស ៣ ប្រាក់ ១ និងសំរិទ្ធ ១
ជើងឯកជឺជីតស៊ូអាស៊ី Asian Championship
- ឆ្នាំ២០២៣៖ មេដាយប្រាក់ ២ និងសំរិទ្ធ ១
- ឆ្នាំ២០២៤៖ មេដាយសំរិទ្ធ ២
- ឆ្នាំ២០២៥៖ មេដាយមាស ២ និងប្រាក់ពី ២
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


