ព័ត៌មានជាតិ
កម្ពុជាពង្រឹងការនាំចូលវត្ថុធាតុដើមក្នុងវិស័យ GFT
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើការណែនាំដល់បណ្តាម្ចាស់សហគ្រាសក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលអ្នកដំណើរ (GFT) លើការនាំចូលផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផ្គត់ផ្គង់សម្រាប់ផលិតកម្មរបស់ខ្លួនត្រូវតែអនុលោមតាមបទប្បញ្ញត្តិគយនៃប្រទេសកម្ពុជា។

យោងតាមសេចជូនដំណឹងរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដល់សមាជិកខ្លួនអំពីសារណែនាំស្តីពីបទប្បញ្ញត្តិគយកាលពីថ្ងៃទី២៧ ខែឧសភាថា សមាគមសូមរំលឹកសមាជិកថា ការនាំចូលផលិតផលសម្រេចឬផលិតផលពាក់កណ្តាលសម្រេចដូចជាផ្ទាំងក្រណាត់ចាក់ ត្រូវបានហាមឃាត់។ ការនាំចូលនេះបំពានច្បាប់ គយកម្ពុជា ហើយផលិតផលសម្រេចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់ថា «ផលិតក្នុងប្រទេសកម្ពុជា។ ការបំពានណាមួយនឹងទទួលរងទោសទណ្ឌរដ្ឋបាលនិងការផាកពិន័យធ្ងន់ធ្ងរ។
សមាគមពន្យល់ថា សម្រាប់ការនាំចូលផ្ទាំងក្រណាត់ចាក់ អាចត្រូវបានអនុញ្ញាត លុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋាភិបាលតាមយន្តការ OPA (Outward Processing Arrangement)។
«ទោះយ៉ាងណាក្តី ការលើកលែងនេះអនុវត្តចំពោះតែការនាំចេញទៅសហភាពអឺរ៉ុប (EU) ដែលយន្តការ OPA ត្រូវបានទទួលស្គាល់និងទទួលយក»។ នេះបើយោងតាម TAFTAC។

ជាមួយគ្នានេះដែរ TAFTAC សម្រាប់ចំណុចទី២នោះគឺពាក់ព័ន្ធនឹងតម្រាយផ្លូវដឹកជញ្ជូនទំនិញដែលកំណត់ដោយគយសម្រាប់វត្ថុធាតុដើមនាំចូល ដោយសមាគមរំលឹកសមាជិកទាំង អស់ផងដែរថា វត្ថុធាតុដើមនាំចូលទាំងអស់ដែលចូលមកក្នុងប្រទេសកម្ពុជាត្រូវតែដឹកជញ្ជូនពីកំពង់ផែឬច្រកចូលពីព្រំដែនទៅរោងចក្រដោយប្រើប្រាស់តម្រាយផ្លូវដែលកំណត់ដោយគយ។
TAFTAC ថា៖«ការដឹកខុសតម្រាយផ្លូវដោយគ្មានការអនុញ្ញាតពី គយត្រូវចាត់ទុកថាជាការបំពាន និងប៉ុនប៉ងជួញដូរខុសច្បាប់នូវវត្ថុធាតុដើមនាំចូលដែលទទួលបានការលើកលែងពន្ធ។ ជាលទ្ធផល វត្ថុធាតុដើមនាំចូលទាំងនោះនិងរថយន្តអាចនឹងត្រូវបញ្ឈប់ ឬឃាត់ដោយមន្ត្រីគយដើម្បីដាក់ទោសទណ្ឌ រដ្ឋបាលនិងផាកពិន័យ។ សមាគមសូមជំរុញសមាជិកទាំងអស់គោរពតាមបទប្បញ្ញត្តិខាងលើដើម្បីចៀសវាងការរាំងស្ទះដល់ប្រតិបត្តិការអាជីវកម្ម និងការខាតបង់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងផលវិបាកផ្នែកច្បាប់ផ្សេងៗទៀត»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៦ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


