Connect with us

ព័ត៌មានជាតិ

​រដ្ឋាករទឹករកចំណូលបានជាង ៣៤៨ ពាន់លាន​រៀល​កាលពីឆ្នាំមុន

បានផុស

នៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ដែលជាក្រុមហ៊ុនពាក់កណ្តាលស្វយ័ត និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២៤ នេះ ថាខ្លួនរកចំណូលបានចំនួនជិត ៣៤៨ ពាន់លានរៀល កើនឡើង​ ៤,២៩% ធៀបនឹងឆ្នាំ២០២៣ ខណៈប្រាក់ចំណេញប្រតិបត្តិការចំនួនជាង ៨៩ពាន់លានរៀល បានកើនឡើង​ ចំណេញសុទ្ធចំនួនជាង ៨៥ពាន់លានរៀល កើនឡើង​ ១៧​% បើធៀបនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PWSA បានលើកឡើងថា ៖«មូលហេតុចម្បងនៃការកើនឡើងនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ នៅក្នុងឆ្នាំ២០២៤ គឺ បណ្តាលមកពី ចំណូលពីការលក់បានកើនឡើងចំនួនជាង ២០ពាន់លានរៀល ស្មើនឹង ៦,៨៥% និងចំណូលហិរញ្ញវត្ថុបានកើនឡើងចំនួន ១៨ ពាន់លានរៀល ស្មើនឹង ៤៦,៤៤% ព្រមទាំងចំណាយពន្ធបានថយចុះចំនួនជាង ៤ពាន់លានរៀល ស្មើនឹង ១៥,៨២% ផងដែរ។

យោងតាមរបាយការណ៍របស់ PWSA ក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ហើយដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ PWSA ត្រូវតែផ្គត់ផ្គង់នូវបណ្តាញ ទឹកធ្វើ ជាសេវាកម្មទ្រទ្រង់។

PWSA លើកឡើងថា ប្រាក់ចំណូលបានមកពីការតភ្ជាប់ទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ៣% (២០២៣៖ ៤%) នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការ ផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៧% (២០១៩៖ ៩៦%) នៃប្រាក់ចំណូលសរុប​។

​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤.១.ស.ក និង ក្រុមហ៊ុន VINCI Construction Grands Projects បាន ចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាព ផលិតទឹកបាន១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

«កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារ អាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍ បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ PWSA ចំនួន ៤២លានដុល្លារអាមេរិក»។ សម្រាប់ការសាងសង់ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។ បេះបើយោងតាម PWSA៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានជាតិ២៦ នាទីutes មុន

ប្រទេសជាច្រើន គាំទ្រកម្ពុជាចំពោះគំនិតផ្ដួចផ្ដើមប្រឆាំងព័ត៌មានក្លែងក្លាយ ចំពេលថៃមិនហ៊ានមកប្រជុំ

ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

សន្តិសុខសង្គម១០ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

Sokha Hotels

ព័ត៌មានពេញនិយម