សុខភាព
ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?
ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?
ម៉ាសកំពុងតែហក់ឡើងថ្លៃខ្លាំង ដោយសារតម្រូវការទីផ្សារខ្ពស់ ព្រោះម្នាក់ៗខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី។ ទោះជាយើងបានទិញម៉ាស់ហើយ និងពាក់គ្រប់ពេលក៏ដោយ តែអ្នកខ្លះនៅតែធ្វើខុស ដូចនេះលោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ នឹងណែនាំពីរយៈពេលប្រើប៉ុន្មានម៉ោងនៃម៉ាសធម្មតា (surgical mask) និងម៉ាស់ KN95។
១- ម៉ាសធម្មតា

ជាទូទៅម៉ាសប្រភេទនេះពាក់បានត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ហើយបើមិនដល់មួយម៉ោងមានសភាពសើមទឹកមាត់ សំបោរ ក៏ត្រូវផ្លាស់ថ្មីភ្លាមដែរ។ មួយវិញទៀតទម្លាប់ខុសឆ្លងរបស់ប្រជាជនយើង គឺប្រើមួយច្រើនថ្ងៃ ហើយអ្នកខ្លះយកទៅបោកសាប៊ូ និងហាលថ្ងៃស្ងួតយកមកពាក់ទៀត។ ក្រោយយកម៉ាសមកពាក់ម្ដងទៀត ម៉ាសនោះលែងមានប្រសិទ្ធភាពការពារវីរុស ឬធូលីហុយទៀតហើយ ព្រោះសម្លីពីស្រទាប់ខាងក្នុងត្រូវបានបំផ្លាញ និងសាច់ម៉ាសមានសភាពស្ដើង។
២- ម៉ាស KN95

ម៉ាស់ប្រភេទនេះ មានសភាពក្រាស់ និងអាចពាក់បានយ៉ាងយូរត្រឹម ៨ ម៉ោងប៉ុណ្ណោះ ហើយបើពាក់បន្តទៀតគឺមិនល្អឡើយ។ ជាធម្មតាម៉ាសគេប្រើបានតែម្ដងប៉ុណ្ណោះ មិនអាចបោកទឹក រួចយកមកពាក់បន្តទៀតទេ ព្រោះវាអស់ប្រសិទ្ធភាពហើយ។ ម៉ាសប្រភេទនេះ ប្រើបានសម្រាប់ពេលមានខ្យល់អាកាសមិនល្អ និងពេលផ្ទុះមេរោគនោះតែម្ដង។ លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថា ការពាក់ម៉ាស់យូរពេកដោះទុកចោល ហើយយកទៅពាក់វិញអាចធ្វើឲ្យមេរោគដែលចេញតាមខ្យល់ដង្ហើមទុំលើម៉ាស ហើយពាក់វាវិញទៅអាចឆ្លងចូលទៅវិញដដែល។
ចំណែកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ វិញបានបង្ហាញពីវិធីសម្គាល់ម៉ាស KN95 ពិតប្រាកដត្រូវមានការត្រួតពិនិត្យត្រឹមត្រូវ ហើយបានអនុញ្ញាតដោយវិទ្យាស្ថានពាក់ព័ន្ធ គឺមានសញ្ញាត្រាអក្សរ NIOSH ឬ TC។ ចំណែកម៉ាសយើងឃើញលក់លើអនឡាញភាគច្រើនគឺយកមកពីចិនទេ។ ម៉ាសប្រភេទ KN95 នេះនៅតាមបណ្ដាឱសថស្ថានភាគច្រើន គឺយកមកពីសិង្ហបុរី ដែលជាម៉ាសពិតប្រាកដ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត
ចុចអាន៖ យល់ដឹង! អ្វីដែលគួរនិងមិនគួរធ្វើ មុននិងក្រោយពាក់ម៉ាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


