សុខភាព
យល់ដឹង! អ្វីដែលគួរនិងមិនគួរធ្វើ មុននិងក្រោយពាក់ម៉ាស
មិនមែនមានម៉ាស ហើយចេះតែពាក់នោះទេ! សូមអានអត្ថបទខាងក្រោម រួចពិចារណានិងយល់ដឹងពីអ្វីដែលគួរនិងមិនគួរធ្វើ មុននិងក្រោយពេលពាក់ម៉ាស៖

១. គួរធ្វើ

-សម្អាតដៃឲ្យបានស្អាតមុននឹងកាន់ម៉ាស
-ពិនិត្យមើលភាពកខ្វក់ ឬការដាច់រហែកលើម៉ាស
-ពាក់ម៉ាសដោយកុំឲ្យសល់ចន្លោះនៅសងខាង
-ប្រាកដថាមាត់ ច្រមុះ និងចង្ការត្រូវបានបិទជិត
-ចៀសវាងប៉ះពាល់ម៉ាសអំឡុងពេលកំពុងពាក់
-លាងសម្អាតដៃឲ្យបានស្អាតមុននឹងដោះម៉ាសចេញ
-ដោះម៉ាសចេញដោយកាន់ខ្សែទាំងសងខាង
-បន្ទាប់មកទាញម៉ាសចេញពីមុខ
-សម្រាប់ម៉ាសដែលប្រើតែម្ដង សូមចោលក្នុងធុងសំរាម ប្រសិនម៉ាសក្រណាត់សូមរក្សាទុកដើម្បីបោកសម្អាត
-លាងសម្អាតដៃឲ្យបានស្អាត បន្ទាប់ពីដោះម៉ាសចេញ
២. មិនគួរធ្វើ

-ចៀសវាងពាក់ម៉ាសដែលរហែក
-ចៀសវាងពាក់ម៉ាសដែលរលុង
-ចៀសវាងពាក់ម៉ាសក្រោមច្រមុះ
-ចៀសវាងដោះម៉ាសចេញនៅពេលមានមនុស្សនៅក្បែរក្នុងចម្ងាយ ១.៥ ម៉ែត្រ
-ចៀសវាងពាក់ម៉ាសដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម
-ចៀសវាងពាក់ម៉ាសដែលមិនស្អាត ឬសើម
-ចៀសវាងឲ្យម៉ាសដែលប្រើប្រាស់រួចទៅអ្នកដទៃ
ម៉ាសអាចការពារអ្នកនិងអ្នកដទៃ ចៀសវាងការចម្លងរោគ ប៉ុន្តែមិនត្រូវភ្លេចគោលការណ៍ ៣ ការពារ ៣ កុំ ដើម្បីបង្ការខ្លួនពីការរីករាលដាលនៃវីរុសកូវីដ ១៩ទាំងអស់គ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ របៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល
ចុចអាន៖ តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


