សេចក្ដីជូនដំណឹង
ព្រឹត្តិការណ៌តាំងពិព័រណ៌យក្ស Thaifex Anuga Asia ត្រៀមពង្រីកវិសាលភាពឱ្យកាន់តែ ធំជាងមុន ល្អជាងមុន ខ្លាំងជាងមុន នៅឆ្នាំ ២០២៦
កម្មវិធីតាំងពិព័រណ៌ចំនីអាហារនិងភេសជ្ជៈធំជាងគេ និងឈានមុខគេបង្អស់ក្នុងតំបន់អាស៊ី ប្រជុំដោយការតាំងបង្ហាញម្ហូបអាហារមកពីជុំវិញពិភពលោក នឹងកាន់តែធំសម្បើមជាងមុន អស្ចារ្យជាងមុនទៅទៀត។ នេះបើតាមប្រសាសន៍របស់លោកស្រី Wendy Lim អ្នកគ្រប់គ្រងទូទៅ ពិព័រណ៍បច្ចេកវិទ្យាអាហារ និងអាហារ ក្នុងបទសម្ភាសពិសេសជាមួយក្រុមសារព័ត៌មានអន្តរជាតិ។

ជាក់ស្តែងក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍តាំងពិព័រណ៌ Thaifex Anuga Asia ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ពាណិជ្ជករ អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងសហគ្រិនថ្មីៗ រួមទាំងសាធារណជនទូទាំងពិភពលោក។ ការគាំទ្រដ៏សន្ធឹកសន្ធាប់នេះ បានសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាព និងចំណេះដឹងថ្មីៗពីវិស័យម្ហូបអាហារនិងភេសជ្ជៈ ក្នុងកម្មវិធី Thaifex Anuga Asia តាមរយៈវត្តមានស្តង់តាំងពិព័រណ៌ និងក្រុមហ៊ុនចូលរួមតាំងពិព័រណ៌ជាង ៣២០០ មកពី ៥៧ប្រទេស ឯណោះ។
ក្នុងចំនោមនោះ ៦០% គឺជាសមាជិកថ្មីដែលចូលរួមកម្មវិធីតាំងពិព័រណ៌នេះជាលើកដំបូង ពោលគឺ ១០ប្រទេស ដូចជា អូប៉េគីស្ថាន ណូវ៉េហ្សេឡង់ ស្លូវ៉េនី និងអាហ្វ្រិក ជាដើម។ ឆ្នាំនេះគឺជា ឆ្នាំទី ២១ហើយ ដែល Thaifex Anuga Asia បានប្រារព្ធឡើង ទោះបីជាក្នុងកាលៈទេសៈកូវីដ ១៩ ផ្ទុះ ក៏កម្មវិធីនៅតែបន្តឈរយ៉ាងរឹងមាំប្រារព្ធឡើង ក្នុងគោលបំណងលើកស្ទួយវិស័យម្ហូបអាហារនិងភេសជ្ជៈទៅកាន់ពិភពលោក។ កត្តានេះក៏រួមចំណែកដល់ភាពល្បីល្បាញរបស់ Thaifex Anuga Asia ផងដែរ ព្រោះថាព្រឹត្តិការណ៍មួយនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនរាថយ ទោះបីពិភពលោកជួបឧបសគ្គបែបណាក៏ដោយ។

លោកស្រី Wendy Lim អ្នកគ្រប់គ្រងទូទៅ ពិព័រណ៍បច្ចេកវិទ្យាអាហារ និងអាហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា « នៅក្នុងឆ្នាំ ២០២៦ Thaifex Anuga Asia នឹងធំជាងមុន ល្អប្រសើរជាងមុន ខ្លាំងជាងមុន ព្រោះថា សាលទាំង ១២ នឹងត្រូវដាក់ឱ្យប្រើប្រាស់ឱ្យអស់តែម្តង។ កម្មវិធីឆ្នាំ ២០២៥ សាលលេខ ៤ មិនត្រូវបានដាក់ឱ្យប្រើប្រាស់ទេ ដូច្នេះហើយឆ្នាំក្រោយបើបន្ថែមសាលលេខ ៤ទៀត យើងនឹងអាចមានផ្ទៃដីសរុបបន្ថែម ១០០០០ ម៉ែត្រការ៉េទៀត។ លើសពីនេះ ដើម្បីបង្កើនសក្តានុពល និងងាយស្រួលសម្រាប់អ្នកចូលរួម ពហុកីឡដ្ឋាន Impact សន្យាជាមួយក្រុមការងាររៀបចំកម្មវិធីថា នឹងសាងសង់ស្ពានភ្ជាប់ពីសាលមួយទៅសាលមួយតែម្តង។ »
ជាក់ស្តែង កម្មវិធី Thaifex Anuga Asia មិនមែនផ្តោតតែនៅលើប្រទេស ឬផលិតផលដែលមានការគាំទ្រច្រើនស្រាប់នោះឡើយ ទោះក្នុងពេលអនាគតកម្មវិធីតាំងពិព័រណ៌នេះល្បីល្បាញយ៉ាងណា ក៏មិនភ្លេចជាមួយក្រុមហ៊ុន Start-up ឬក្រុមហ៊ុនតូចធំដែលចូលរួមតាំងបង្ហាញលើកទី ១ដែរ។ បន្ថែមពីនេះ Thaifex ពិតជាឱ្យតម្លៃទៅលើផលិតផលចំណីអាហារណាដែលផ្តោតលើការជួយសុខភាព និងអាហារមានការច្នៃប្រឌិតថ្មីតម្រូវតាមនិន្នាការពិភពលោកបច្ចុប្បន្នថែមទៀតផង។ ក្រុមការងារនឹងជម្រុញផលិតផលម្ហូបអាហារនិងភេសជ្ជៈទាំងអស់នោះ ឱ្យមានការទទួលស្គាល់ពីអ្នកចូលរួមកម្មវិធីតាមដែលអាចធ្វើទៅបាន។

លោកស្រី Lynn How នាយកគម្រោង បានមានប្រសាសន៍ថា « សម្រាប់អ្នកចូលរួមដាក់តាំងបង្ហាញលើកទី ១ កុំមានការព្រួយបារម្ភឱ្យសោះ ទោះបីជាចូលរួមលើកដំបូងក្តី ផលិតផលឬក្រុមហ៊ុនអ្នកមិនត្រូវបានទុកចោលទេ ព្រោះអ្នករៀបចំកម្មវិធីនឹងប្រឹងជំរុញផលិតផលរបស់អ្នកឱ្យបានទៅដល់ពាណិជ្ជករ ឬសាធារណជនបានស្គាល់។ អ្វីដែលសំខាន់ ម្ចាស់អាជីវកម្មនិងម៉ាក ត្រូវប្រាកដក្នុងចិត្តថា តើអ្នកចង់លក់អ្វីទៅកាន់អ្នកទិញ? ផលិតផលមានគុណភាពបែបណា? ដូច្នេះក្រុមការងារផ្តល់ការគាំទ្រនិងជួយយ៉ាងពេញទំហឹង រុញច្រានម៉ាកផលិតផលរបស់អ្នកទៅដល់គោលដៅអ្នកទិញពិតប្រាកដ។ កុំបារម្ភ និងគិតច្រើនពីទំហំស្តង់ធំប៉ុណ្ណា ជុំវិញស្តង់អ្នក មានទំហំធំប៉ុណ្ណា អ្វីដែលសំខាន់គឺទៅលើភាពច្នៃប្រឌិតផលិតផល។ »
រាល់បណ្តារក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលចង់ដាក់តាំងបង្ហាញផលិតផល ឬណែនាំទៅកាន់ពិភពលោកពីសក្តានុពលក្រុមហ៊ុនរបស់អ្នក សូមកុំរំលង កម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈ Thaifex Anuga Asia ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅរាជធានីបាងកក ប្រទេសថៃ។ ឆ្នាំក្រោយ Thaifex Anuga Asia នឹងពង្រីកវិសាលភាពឱ្យធំជាងមុនតាមរយៈពាក្យស្លោក « Bigger Better Bolder! »

ជាមួយគ្នានោះ ក្នុងអំឡុងវេទិកាតុមូលរបស់ Anuga កម្មវិធីធំនៅអាល្លឺម៉ង់ អនុប្រធានគ្រប់គ្រងពិព័រណ៌ពាណិជ្ជកម្ម លោក Bastian Mingers បានគូសបញ្ជាក់ថា អាស៊ីមានកំណើនខ្លាំងហើយវាសបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះក្នុងទីផ្សារពិភពលោកទៅលើវិស័យអាហារនិងភេសជ្ជៈ។ អាមេរិកកំពុងរួមចំណែកកម្លាំងរុញច្រាន និងនិន្នាការផ្ទាល់ខ្លួន រីឯ អាហ្រ្វិក និងអូសេអានី បើកឱកាសថ្មីៗជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតផងដែរ។
នាយកប្រតិបត្តិ លោក Oliver Frese ផ្តល់អនុសាសន៍ថា «ជាមួយនឹង THAIFEX – Anuga Asia និងទម្រង់ផ្សេងទៀតដូចជា Anuga Select India, Anuga Select China និង Anuga Select Japan យើងបានបង្កើតវេទិកាដ៏រឹងមាំនៅក្នុងតំបន់អាស៊ីរួចហើយ ដែលនឹងបន្តដើរតួនាទីកណ្តាលនៅក្នុងយុទ្ធសាស្ត្រអន្តរជាតិរបស់យើងនាពេលអនាគត។ ទីផ្សារអាស៊ីមានភាពស្វាហាប់ មានការច្នៃប្រឌិត និងជាយុទ្ធសាស្ត្រ មានសារៈសំខាន់ខ្លាំងណាស់ នេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងភាពជោគជ័យនៃពិព័រណ៌ពាណិជ្ជកម្មផងដែរ។»

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន