ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវៀតណាមនឹងចុះ MoU ទិញកសិផលអាមេរិក ២ ប៊ីលានដុល្លារ
ក្រសួងកសិកម្មវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនវៀតណាមនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយដៃគូសហរដ្ឋអាមេរិក ដើម្បីទិញកសិផលអាមេរិកដែលមានតម្លៃ ២ ប៊ីលានដុល្លារ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចរចាពន្ធជាមួយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាផ្នែកមួយនៃ MoU ចុងក្រោយ ក្រសួងកសិកម្មបាននិយាយថា កិច្ចព្រមព្រៀងថ្មីចំនួន ៣ បានចុះហត្ថលេខារួចរាល់ហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់គណៈប្រតិភូក្រុមហ៊ុនវៀតណាមចំនួន ៥០ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Do Duc Duy។ កិច្ចព្រមព្រៀងនោះ រួមមាន MoU ចំនួន ៥ ដើម្បីទិញផលិតផលកសិកម្មតម្លៃ ៨០០ លានដុល្លារ ពីរដ្ឋ ឡូវ៉ា របស់អាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ។
ក្រសួងបន្ថែមថា MoU សម្រាប់រដ្ឋ របស់រដ្ឋ ឡូវ៉ា ពាក់ព័ន្ធនឹងការទិញពោត ស្រូវសាលី គ្រាប់ធញ្ញជាតិស្ងួត និងគ្រាប់សណ្តែក។
គួរគូសបញ្ជាក់ថា វៀតណាមរងពន្ធបដិការ ៤៦ ភាគរយ ពីសហរដ្ឋអាមេរិក ហើយប្រឈមនឹងហានិភ័យនឹងការចូលជាធរមាននៅដើមខែកក្កដា ប្រសិនបើការចរចាមិនបានផល។ ការណ៍នេះ អាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់វៀតណាម ដែលមានអតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

ដើម្បីជាការចរចាពន្ធ នាពេលកន្លងមក វៀតណាមបានស្នើបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិក រួមទាំងការទិញទំនិញកសិកម្ម ឧស្ម័នធម្មជាតិពង្រាវ និងយន្តហោះប៊ូអ៊ីងអាមេរិក ជាដើម រួមជាមួយសំណើផ្សេងៗទៀត។
កាលពីឆ្នាំមុន ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា វៀតណាមកាលពីឆ្នាំមុនបាននាំចូលកសិផលអាមេរិកក្នុងតម្លៃ ៣,៤ ប៊ីលានដុល្លារ ខណៈនាំចេញផលិតផលកសិកម្មទៅវិញ ចំនួន ១៣,៦៨ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


