Connect with us

ព័ត៌មានជាតិ

ផ្លូវ​លំជនបទ​ក្រាលកៅស៊ូ​ក្នុង​ខេត្ត​សៀមរាប​ សម្រេច​បាន​វឌ្ឍនភាព​សាងសង់​​​​ជា​បន្តបន្ទាប់

បានផុស

នៅ

ផ្លូវលំជនបទ​ជាច្រើន​ខ្សែ​ក្នុង​ខេត្ត​សៀមរាប ​សម្រេ​ចបាន​វឌ្ឍនភាព​សាងសង់​ជា​ផ្លូវកៅស៊ូជា​បន្តបន្ទាប់ ក្រោម​ក្រប​ខណ្ឌ​កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។

មន្រ្តីក្រសួង​អភិវឌ្ឍន៍​ជនបទ​ដឹកនាំដោយលោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) កាលពីពេល​ថ្មីៗនេះ​ បានដឹកនាំ​ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការ​សាង​សង់​ហេដ្ឋានរចនាសម្ព័ន្ធ​ផ្លូវ​ជនបទនៅក្នុង​ខេត្ត​សៀមរាប ​ដែល​កំពុង​សម្រេច​បាន​លទ្ធផលជា​បន្តបន្ទាប់ក្នុង​នោះ​មាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ “ដូនកែវ-ស្រះ” ពីភូមិដូនកែវ ឃុំដូនកែវ ទៅភូមិស្រះ ឃុំរើល ស្រុកពួក ប្រវែង ១២,១០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩០,៧១%

២. ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវ “ដំណាក់ស្លាញ-ធិបតី” ពីភូមិដំណាក់ស្លាញ់ ឃុំសសរស្តំ ទៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ប្រវែង ១៣,៤០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩០,៧១%

៣. ខ្សែផ្លូវទី៣៖ ឈ្មោះផ្លូវ “ម្កាក់-អន្ទិតសុក” ពីភូមិម្កាក់ ឃុំតាសំ ទៅភូមិអន្ទិតសុក ឃុំគោកដូង ស្រុកអង្គរជំ ប្រវែង ១០,៧០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៨៩,៩៦%

៤. ខ្សែផ្លូវទី៤៖ ឈ្មោះផ្លូវ “ស្វាយចេក-ចប់តាត្រាវ” ពីភូមិព្រះគូថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំចប់តាត្រាវ ស្រុកអង្គរធំ ប្រវែង ១៧,៣០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩៦,៣៧%

៥. ខ្សែផ្លូវទី៥៖ ឈ្មោះ “តាកុស-បន្ទាយស្រី” ពីភូមិតាកុស ឃុំព្រះដាក់ ទៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ប្រវែង ២០,៥០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៥២,០៤%

៦. ខ្សែផ្លូវទី៦៖ ឈ្មោះផ្លូវ “អង្ក្រង-ថ្មជល់” ពីភូមិអង្ក្រង ឃុំកន្ទ្រាង ទៅភូមិសសរ ឃុំត្បែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ប្រវែង ១៨,៥០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩១,០៧%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម