Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ

បានផុស

នៅ

ស៊ីរ៉ែនប្រកាសអាសន្នរោទ៍ឡើងទូទាំងប្រទេសអ៊ុយក្រែន អំឡុងពេលរុស្ស៊ី បើកការវាយប្រហារទ្រង់​ទ្រាយធំ ខណៈមានសេចក្តីរាយការណ៍ថា មនុស្ស៤នាក់បានបាត់បង់ជីវិត និងជាង២០នាក់រងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ស្រោចយ៉ាងចាស់ដៃនេះ កើតឡើងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា លោកត្រូវតែសងសឹកអ៊ុយក្រែន ដែលបើកប្រតិបត្តិការ «សំ​ណាញ់ពីងពាង» វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី៥កន្លែង បំផ្លាញយន្តហោះចម្បាំងអស់ច្រើនគ្រឿង។

តាមការចុះផ្សាយរបស់ BBC, ក្នុងការសងសឹករបស់លោកពូទីន នៅថ្ងៃសុក្រទី៦ខែមិថុនាឆ្នាំ២០២៥ រុស្ស៊ីបានប្រើទាំងមីស៊ីលនិងដ្រូន វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន។

ភ្លាមៗ គេមិនដឹងថាតើរុស្ស៊ីបញ្ជូនដ្រូនប៉ុន្មានគ្រឿងឬបាញ់មីស៊ីលប៉ុន្មានគ្រាប់ក្នុងការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែនៅទីក្រុង Lutsk ភាគពាយព្យ, ចៅហ្វាយក្រុងនេះអះអាងថា ខ្លួនត្រូវរងគ្រាប់មីស៊ីលរុស្ស៊ីចំនួន៦គ្រាប់និងដ្រូន១៥គ្រឿង។

(រូបថត៖ Reuters)

ការសងសឹករបស់ពូទីននេះទៀតសោត កើតឡើងចំពេលលោក ត្រាំ ប្រាប់ទៅអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងកិច្ចប្រជុំមួយនៅសេតវិមានថា បណ្ដោយ​ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ឈ្លោះគ្នា​ដូច​ក្មេង​យូរ​បន្តិច​សិន​ចុះ មុន​បំបែក​ពួក​គេ។

លោក ត្រាំ និយាយ​ថា «ពេលខ្លះក៏ល្អដែរ ដែលទុក​ឲ្យ​ក្មេងៗឈ្លោះគ្នាមួយរយៈសិន ហើយចាំបំបែកពួកគេ»។ តាមការបញ្ជាក់ពីលោក ត្រាំ, លោកក៏លើកឡើងពីពាក្យប្រៀបធៀបនេះទៅកាន់សមភាគីរុស្ស៊ី ពូទីន ​ដែរ​​នៅក្នុងការហៅទូរស័ព្ទ​កាល​ពី​ថ្ងៃ​​មុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អាកាសចរស៊ីវិល៖ ជើងហោះហើរឆ្លងកាត់តំបន់ជម្លោះកម្ពុជា-ថៃ នៅតែមិនទាន់អនុញ្ញាតឱ្យមានការហោះហើរឡើយ

ព័ត៌មានជាតិ៩ នាទីutes មុន

ការពារ​អធិបតេយ្យ​ជាតិ​ ពលរដ្ឋ​ទឹកដី​ជាយ​ដែន​ប៉ោយប៉ែត​ ចង់​​ឲ្យ​អាជីវកម្ម​នានាចាយ​​លុយ​រៀល​ជំនួស​លុយ​​បាត

ជីវិតកម្សាន្ដ១១ នាទីutes មុន

សុគន្ធ និសា អះអាងឆន្ទ:មិនទុកគ្រួសារវីរៈកងទ័ពពលីចោលឡេីយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រុស្ស៊ី វាយប្រហារលើគុកនិងមន្ទីពេទ្យអ៊ុយក្រែនសម្លាប់មនុស្ស១៩នាក់ ខណៈ ត្រាំ ព្រមានដាក់ទណ្ឌកម្ម

ព័ត៌មានជាតិ៣៥ នាទីutes មុន

វត្តមានមេទ័ពម៉ាឡេស៊ីនៅកម្ពុជា គឺពិនិត្យលើការអនុវត្តបទឈប់បាញ់ ធានាសន្តិភាពព្រំដែនឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម