ព័ត៌មានអន្ដរជាតិ
លោក Rutte៖ រុស្ស៊ីផលិតគ្រាប់រំសេវតែ៣ខែ ស្មើនឹងណាតូទាំងមូលផលិតក្នុង១ឆ្នាំ
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា រុស្ស៊ីកំពុងផលិតគ្រាប់រំសេវក្នុងល្បឿនដ៏លឿនមួយ ដែលលើសពីចំនួនរបស់អង្គការណាតូទៅទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយពេលផលិតតែ៣ខែប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូលផលិតក្នុងពេល១ឆ្នាំពេញ។

ថ្លែងចេញពីវិទ្យាស្ថាន Chatham House នៃទីក្រុងឡុងដ៍កាលពីថ្ងៃទី៩ខែមិថុនា លោក Rutte បានឲ្យដឹងថា ការផលិតសព្វាវុធរបស់រុស្ស៊ី បានបង្កើនល្បឿនដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមការប៉ាន់ប្រមាណដែលចែករំលែកដោយមន្ត្រីណាតូ រុស្ស៊ីកំពុងរៀបចំផលិតរថក្រោះចំនួន ១ ៥០០គ្រឿង រថពាសដែក ៣ ០០០គ្រឿង និងមីស៊ីលទំនើប Iskander ២០០គ្រាប់នៅឆ្នាំ២០២៥នេះ ដែលភាគច្រើនដើម្បីទ្រទ្រង់សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Rutte បាននិយាយថា «សមត្ថភាពអាវុធសង្គ្រាមរបស់ (មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ) ពូទីន កំពុងតែបង្កើនល្បឿន មិនមែនថមថយល្បឿននោះឡើយ។ រុស្ស៊ីកំពុងបង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញ ដោយបច្ចេកវិទ្យាចិន ហើយផលិតសព្វាវុធបានលឿនជាងការគិតរបស់យើងទៅទៀត»។
លោក Rutte បានសង្កត់ធ្ងន់ថា ការកើនឡើងនេះកំពុងត្រូវបានគាំទ្រ ដោយការបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង និងចិន។ លោកបានអំពាវនាវឲ្យសមាជិកណាតូ បង្កើនទំហំឧស្សាហកម្មការពារជាតិរបស់ពួកគេជាបន្ទាន់ និងបង្កើនការចំណាយយោធា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងតែកើនឡើងនេះ។
លោក Rutte បានបញ្ជាក់ថា «យើងត្រូវតែត្រៀមខ្លួន» មិនត្រឹមតែសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្វីដែលអាចនឹងកើតឡើងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ រុស្ស៊ីមិនមែនគ្រាន់តែរៀបចំសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ គឺកំពុងរៀបចំសម្រាប់អ្វីដែលធំជាងនេះទៅទៀត។
ការកត់សម្គាល់នេះ កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងអង្គការណាតូក្នុងការបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ និងបង្កើនសមត្ថភាពផលិតអាវុធនៅទូទាំងអឺរ៉ុប និងអាមេរិកខាងជើង។ ក្រុមមេដឹកនាំរដ្ឋជាសមាជិកណាតូ ត្រូវបានគេរំពឹងថានឹងដោះស្រាយកង្វល់ទាំងនេះនៅក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី២៤-២៥ខែមិថុនាខាងមុខ៕
ដោយ៖ ឈាង
ចុចអាន៖ ប្រមុខណាតូ អំពាវនាវឲ្យសមាជិកបង្កើនចំណាយ៤០០%លើវិស័យការពារអាកាស និងមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


